ថ្នាក់ដឹកនាំខេត្តកោះកុង បន្តចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនដល់អតីតយុទ្ធជន នៅឃុំទួលគគីរ ស្រុកមណ្ឌលសីមា
May 22, 2020 អ្នកទស្សនា :

      ថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង បានអញ្ជើញ ចែកអំណោយ ជូនដល់អតីតយុទ្ធជន នៅឃុំទួលគគីរ ស្រុកមណ្ឌលសីមា។

      ឯកឧត្តមប្រធាន បានលើកឡើងថាទាំងនេះ ជាអំណោយបន្តិចបន្តួចមិនអាចបំពេញតម្រូវការរបស់បងប្អូននោះទេ តែជាការចែករំលែក ពីថ្នាក់ដឹកនាំ និងសប្បុរសជននានា ដែលរួមមានគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ជាមួយគ្នានេះផងដែរ សូមបងប្អូនថែរក្សាអនាម័យ ក្នុងការរស់នៅអោយបានល្អ បង្ការការពារជំងឺកូវីដ-១៩ អាជ្ញាធរឃុំ សូមបន្តអប់រំ ផ្សព្វផ្សាយ ដល់សហគមន៍អំពីជំងឺកូវីដ អោយបានទូលំទូលាយបន្ថែមទៀត ដោយសារព្រះរាជាចក្រកម្ពុជា បានព្យាបាលជាសះស្បើយ ១២២នាក់ នៅថ្ងៃទី២២នេះ យើងរកឃើញឆ្លងជំងឺកូវីដម្នាក់វិញ៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

 

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ