logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អាជ្ញាធរខេត្តកោះកុង បើកកិច្ចប្រជុំពិភាក្សា និងផ្តល់ទិន្នន័យសមិទ្ធផលសំខាន់ៗ នៃការអនុវត្តគោលនយោបាយ ឈ្នះ ឈ្នះ
51
23-May-2020
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

      នាថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២០ លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំ ពិភាក្សា និងផ្តល់ទិន្នន័យសមិទ្ធផលសំខាន់ៗ នៃការអនុវត្តគោលនយោបាយ ឈ្នះ ឈ្នះ។

      លោកអភិបាលរងខេត្ត បានលើកឡើងថាសមិទ្ធផលសំខាន់ៗ និងរូបថតចាប់តាំងពីឆ្នាំ១៩៩៨ រហូតមកដល់បច្ចុប្បន្ន របស់អង្គភាពទាំងអស់ ពិតជាមានសារៈសំខាន់ សម្រាប់ចងក្រងជាឯកសារសំខាន់ៗ និងជាសមិទ្ធិផល ដែលបានកើតចេញពីនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

លោក ក៏បានស្នើឲ្យអស់លោក លោកស្រី ស្វែងរក និងជ្រើសរើសអោយបានល្អ ដើម្បីបង្ហាញអោយឃើញកាន់តែច្បាស់អំពីតម្លៃពិត នៃការអនុវត្តគោលនយោបាយ ឈ្នះ ឈ្នះ សម្រាប់ទុកជាការសិក្សាស្រាវជ្រាវបន្តរបស់អ្នកជំនាន់ក្រោយៗទៀត៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

 

 

thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ