ថ្នាក់ដឹកនាំខេត្តកោះកុង អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនូវស្ពានបេតុងប្រវែង៦៣៥ម៉ែត្រ និងផែថ្ម ស្ថិតនៅក្នុងស្រុកបូទុមសាគរ
May 31, 2020 អ្នកទស្សនា :

      ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០២០ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ ក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ ជាផ្លូវការស្ពានបេតុង ប្រវែង ៦៣៥ ម៉ែត្រ ទទឹង ២,៤០ ម៉ែត្រ និងផែថ្មទទឹង ១៥ ម៉ែត្រ និងបណ្តោយ ៣០ ម៉ែត្រ ស្ថិតនៅឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង។

      លោកជំទាវអភិបាលខេត្ត បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋក្នុងឃុំនេះភាគច្រើនជាប្រជានេសាទ និងមានការលំបាកក្នុងការដឹកជញ្ជូនផលនេសាទទៅកាន់ខេត្តព្រះសីហនុ នឹងទៅកន្លែងនានាផ្សេងទៀត ក៏ដូចជាចង់ឱ្យប្រជាពលរដ្ឋមានទីកន្លែងសម្រាប់លំហែកាយ និងហាត់ប្រាណ ដើម្បីសុខភាព ទើប ឯកឧត្តមអ្នកឧកញ៉ា លី យ៉ុងផាត់ ជួយសាងសង់ស្ពានថ្ម និងផែនេះឡើង ដើម្បីសម្រួល ក្នុងការប្រកបមុខរបររបស់បងប្អូនប្រជាពលរដ្ឋនៅទីនេះ។

      ក្នុងនាមថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំស្រុក និងប្រជាពលរដ្ឋនៅទីនេះ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម អ្នកឧកញ៉ា ដែលបានកសាងស្ពានថ្មីនេះ។ បច្ចុប្បន្នស្រុកបូទុមសាគរ មានការអភិវឌ្ឍន៍រីកចម្រើនលើវិស័យសេដ្ឋកិច្ច និងសង្គមកិច្ច ដោយមានហេដ្ឋារចនាសម្ព័ន្ធដូចជា ស្ពាន ផ្លូវថ្នល់ មណ្ឌលសុខភាព សាលារៀន វត្តអារាម....។ល។ សមរម្យសម្រាប់សម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

      រីឯការវិនិយោគលើវិស័យឯកជនវិញក៏មានការរីកចម្រើនជាបន្តបន្ទាប់ដូចជាការវិនិយោគរបស់ក្រុមហ៊ុន ញូញៀន ឌីវើឡុបមេនថ៍ គ្រុប ខូអិលធីឌី ដែលបានដាក់ទុនវិនិយោគយ៉ាងច្រើនទៅលើទឹកដីស្រុកបូទុមសាគរ និងស្រុកគីរីសាគរ។ ចំពោះផ្នែកសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈវិញ ត្រូវបានគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ថ្នាក់ បានខិតខំយកចិត្តទុកដាក់អនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនដោយរក្សាបាននូវសុខសណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍បានយ៉ាងល្អប្រសើរ៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

 

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ