អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យស្ថានភាពដីធ្លីតំបន់ខុនមាស ស្ថិតនៅស្រុកបាធាយ
June 01, 2020 អ្នកទស្សនា :

      នៅព្រឹកថ្ងៃច័ន្ទ ទី០១ មិថុនា ឆ្នាំ២០២០ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យស្ថានភាពដីធ្លីតំបន់ ខុនមាស ស្ថិតនៅភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តមអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត អាជ្ញាធរស្រុកបាធាយ និងតំណាងប្រជាពលរដ្ឋដែលជាម្ចាស់បណ្តឹង។

      ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម អភិបាលខេត្ត បានដាក់ចេញនូវគោលការណ៍ដឹកនាំចំនួន៤ចំណុច ដើម្បីដោះស្រាយលើបញ្ហាដីធ្លីនៅតំបន់នេះ ៖
-ត្រូវបានចាត់តាំង ឯកឧត្តម កែវ នាឬទ្ធិ អភិបាលរងខេត្ត ជាតំណាង ឯកឧត្តមផ្ទាល់ដើម្បី ដឹកនាំក្រុមការងារ ចូលរួមដោយមន្ទីរ-ជំនាញ និងអាជ្ញាធរស្រុក ឃុំពាក់ព័ន្ធ សហការ ជាមួយព្រះរាជអាជ្ញា និងកម្លាំងមានសមត្ថកិច្ច ចុះទៅពិនិត្យជាក់ស្ដែង ថាតើតំបន់នោះជាដីមេទឹកពិតប្រាកដ ឬអត់? ហើយមាននៅក្នុងផែនទីក្រសួងធនធានទឹក និងឧតុនិយម ដែរឬទេ? បើមានទំហំប៉ុន្មាន? ត្រូវកំណត់ឲ្យច្បាស់ និងរាយការណ៍មករដ្ឋបាលខេត្តវិញ។ ក្នុងករណីដីខាងលើនេះជាដីមេទឹក សូមរក្សាទុកជាសម្បត្តិរបស់រដ្ឋ។ តែបើពិនិត្យឃើញថា ដីខាងលើនេះមិនមានក្នុងផែនទី ថាជាដីមេទឹកទេ ត្រូវផ្ដល់ជូនដល់ប្រជាពលរដ្ឋទាំង១៨ គ្រួសារ។
-ចំពោះប្រជាពលរដ្ឋទាំង៤០ គ្រួសារផ្សេងទៀត នៅពេលក្រុមការងារសម្រេចយ៉ាងណាហើយនោះ គឺអ្នកទាំងនោះមិនមានសិទ្ធិមកកាងដីតំបន់ខាងលើនោះទៀតទេ។ ប្រសិនបើមានអ្នកណាម្នាក់ ចេញមុខមកកាងដីនេះទុកឲ្យឈ្មួញ អាជ្ញាធរខេត្តនឹងអនុវត្តតាមផ្លូវច្បាប់ដោយត្រូវឃាត់ខ្លួនតែម្ដង។ តែបើអ្នកទាំង៤០ គ្រួសារនោះ ការពារដីខាងលើទុកជាសម្បត្តិរបស់សាធារណ អាជ្ញាធរខេត្ត សូមគាំទ្រទាំងស្រុង។
-ឯកឧត្តម បានណែនាំដល់ក្រុមការងារ ត្រូវមានការចូល និងការសហការពីព្រះរាជអាជ្ញា និងកងកម្លាំងមានសមត្ថកិច្ចមុនចុះអនុវត្តការងារ។
-មិនត្រូវធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់សហគមន៍នោះឡើយ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ