សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងក្រុមការងារបច្ចេកទេសស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុង ក្នុងខេត្តព្រះសីហនុ
June 01, 2020 អ្នកទស្សនា :

      នារសៀលថ្ងៃចន្ទ ទី១ ខែមិថុនា ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អង្គភាពពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ និងក្រុមការងារបច្ចេកទេសស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុង ក្នុងខេត្តព្រះសីហនុ​។ 

      សម្តេចតេជោបានថ្លែងបន្តថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុង ក្នុងខេត្តព្រះសីហនុ ចំនួន៣៤ខ្សែ ដែលចំណាយថវិការប្រមាណជាង ៣០០លានដុល្លារ ដើម្បីលើកកម្ពស់សោភ័ណភាព បរិស្ថានកាន់តែស្រស់ស្អាត រួមចំណែកធ្វើឱ្យសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៣០ របស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រកបដោយចីរភាពនៅតំបន់ឆ្នេរសមុទ្រកម្ពុជា។ ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាច្រកចេញ-ចូលអន្តរជាតិ មជ្ឈមណ្ឌលកំណើនជាតិ មជ្ឈមណ្ឌលភស្តុភារមានទំនាក់ទំនងជាមួយទីផ្សារអាស៊ាន និងទីផ្សារសកលលោក និងជាមជ្ឈមណ្ឌលឧស្សាហកម្ម ផលិតកម្មបែបបច្ចេកវិទ្យាទំនើប នឹងបរិស្ថានរស់នៅល្អប្រសើរ។ បច្ចុប្បន្នខេត្តព្រះសីហនុ​ បានប្រែក្លាយជាខេត្តប៉ូលសេដ្ឋកិច្ចទី២ នៃព្រះរាជាណាចក្រកម្ពុជា បន្ទប់ពីរាជធានីភ្នំពេញ។

      សម្តេចតេជោ បញ្ជាក់បន្ថែមទៀតថា ខេត្តព្រះសីហនុ ជាប៉ូលអភិវឌ្ឍសេដ្ឋកិច្ចជាតិ​ តាមរយៈការអភិវឌ្ឍទីក្រុងទំនើបមានផ្លូវគមនាគមន៍តភ្ជាប់រវាងផ្លូវទឹក ផ្លូវគោក ផ្លូវអាកាស និងផ្លូវដែកទៅកាន់រាជធានីខេត្តនៅទូទាំងប្រទេសកម្ពុជា និងទៅកាន់ទីផ្សារក្នុងតំបន់ និងសកលលោក។

      បន្ថែមពីនោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ បានកោតសរសើរដល់កងវិស្វកម្ម ក្រុមការងារសាងសង់​ និងក្រុមហ៊ុនឯកជនទាំងអស់ ដែលបានប្រឹងប្រែងរួមគ្នាសម្រេចការសាងសង់ផ្លូវទាំង៣៤ខ្សែ បានលឿនជាងផែនការកំណត់។

      ជាមួយគ្នានេះផងដែរ​ សម្តេចបានប្រសិទ្ធនាមទីតាំងលើផ្លូវចំនួន៣កន្លែង ដោយដាក់ឈ្មោះទីតាំងនោះថា «ខ្មែរធ្វើបាន» «សិលាចាំស្នេហ៍» និង «ដើមឈើចាំស្នេហ៍»៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ