អាជ្ញាធរខេត្តកោះកុង បើកកិច្ចប្រជុំសម្របសម្រួលលើកទី២ លើការប៉ះពាល់ពីគម្រោងស្ថាបនាផ្លូវល្បឿនលឿន
June 03, 2020 អ្នកទស្សនា :

      កោះកុង៖ ថ្ងៃពុធ ទី០៣ ខែមិថុនា ឆ្នាំ២០២០ លោក សុខ សុទ្ធី អភិបាលរង នៃគណ:អភិបាលខេត្តកោះកុង បានដឹកនាំប្រជុំសម្របសម្រួលលើកទី២ ជាមួយភាគីគូទំនាស់ ដែលអះអាងថាជាម្ចាស់ដី កំពុងរងការប៉ះពាល់ ពីគម្រោងស្ថាបនាផ្លូវល្បឿនលឿន សម្រាប់តភ្ជាប់រាជធានីភ្នំពេញ-ខេត្តព្រះសីហនុ ដោយឆ្លងកាត់ភូមិសាស្រ្តស្រុកស្រែអំបិល ខេត្តកោះកុង។

      បន្ទាប់ពីកិច្ចប្រជុំត្រូវបានបញ្ចប់ ក្រុមការងារបានចុះពិនិត្យទីតាំងការដ្ឋាន  ដោយពិនិត្យឃើញថា ផ្ទះដែលស្ថិតនៅចំទីតាំងគម្រោងស្ថាបនាផ្លូវល្បឿនលឿន រាជធានីភ្នំពេញ-ខេត្តព្រះសីហនុ ពិតជាត្រូវបានរើផ្ទះចេញពីមុខការដ្ឋាន ទៅតាំងនៅខាងត្បូងជាប់របងថ្ម នៅក្នុងបរិវេណដីនោះដដែល ដូចការព្រមព្រៀងក្នុងកិច្ចប្រជុំលើកទី១ កាលពីថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២០ កន្លងទៅ៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ