logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អាជ្ញាធរខេត្តកណ្តាល បន្តនាំយកអំណោយកាកបាទក្រហមកម្ពុជាខេត្ត ចែកជូនប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលផ្ទុះរីករាល នៃជំងឺកូវីដ១៩ នៅស្រុកកៀនស្វាយ
65
03-June-2020
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

      ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានចាត់តាំងប្រតិភូសាខាកាកបាទក្រហមកម្ពុជាខេត្ត ដឹកនាំដោយលោក ហួត វណ្ណថូ សមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ចុះសួរសុខទុក្ខ ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះចំនួន៨០គ្រួសារ នៅឃុំឈើទាល និងឃុំកំពង់ស្វាយ ខេត្តកណ្តាល និងនាំយកអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន។

      មានមតិសំណេះសំណាល លោក ហួត វណ្ណថូ ក្នុងនាមឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មធិការសាខា បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះគ្រួសារងាយរងគ្រោះទាំងអស់ដោយក្តីនឹករឭក។ ជាមួយគ្នានេះលោក ហួត វណ្ណថូ បានបញ្ជាក់ថា៖ កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋ ទោះបីស្ថិតក្នុងស្ថានភាព បែបណាក៏ដោយ គឺតែងបានផ្តល់ភាពកក់ក្តៅ ដល់បងប្អូនជានិច្ចក្នុងគ្រាលំបាកនានា ពោលគឺទីណាមានការលំបាក ទីនោះមានកាកក្រហមកម្ពុជា ហើយការជួយគឺធ្វើឡើងដោយ មិនប្រកាន់បក្សពួក និន្នាការនយោបាយ និងសាសនាអ្វីឡើយ។

      លោកបន្តថា អំណោយដែលបានចែកជូនប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ គឺគ្រួសារចាស់ជរាឥតទីពឹង, គ្រួសារជនពិការ, គ្រួសារកុមារកំព្រា, គ្រួសារស្ត្រីមេម៉ាយកូនច្រើន, គ្រួសារអ្នកជំងឺរ៉ាំរ៉ៃ និងគ្រួសារដែលទីទ័លក្របំផុតជាដើម។ លោក អ៊ូ ឈាន អភិបាលស្រុកកៀនស្វាយ បានឱ្យដឹងថា គ្រួសារចាស់ជរាឥតទីពឹង, គ្រួសារជនពិការ, គ្រួសារកុមារកំព្រា, គ្រួសារស្ត្រីមេម៉ាយកូនច្រើន, គ្រួសារអ្នកជំងឺរ៉ាំរ៉ៃ និងគ្រួសារដែលទីទ័លក្របំផុត ដែលបានទទួលអំណោយទាំង៨០គ្រួសារ នោះមកពីឃុំឈើទាល ចំនួន៤០គ្រួសារ និងឃុំកំពង់ស្វាយ ចំនួន៤០គ្រួសារ។

      អំណោយដែលបានចែកជូនប្រជាពលរដ្ឋទាំង ៨០គ្រួសារ ក្នុង១គ្រួសារៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ទឹកសុទ្ធ ១កេស, ទឹកត្រី ១យួរ, ខ្ទឹមស ១កញ្ចប់, ទឹកអាល់កុល ១ដប, ម៉ាស់ ១០បន្ទះ ទឹកដោះគោ២កំប៉ុង និងថវិកា ៥០,០០០ រៀល ( ប្រាំម៉ឺនរៀល )។
បន្ទាប់មកប្រតិភូសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ ១គ្រួសារ នៅភូមិព្រែកតានប់២ ឃុំកំពង់ស្វាយ។ អំណោយដែលសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាលបានចែកជូនមាន៖ អង្ករ ២៥គីឡូក្រាម ,មី ១កេស, ទឹកសុទ្ធ ១កេស, ទឹកត្រី ១យួរ, ខ្ទឹមស ១កញ្ចប់, ទឹកអាល់កុល ១ដប, ម៉ាស់ ១០បន្ទះ ទឹកស៊ីអ៊ីវ១យួរ តង់១ សំភារៈប្រើប្រាស់ផ្ទះបាយមួយឈុត និងថវិកា ៤០ម៉ឺនរៀល ក្នុងនោះដែរអនុសាខាកាកបាទក្រហមស្រុកកៀនស្វាយ បាននាំយកអំណោយរួមមាន  អង្ករ៥០គីឡូក្រាម ទឹកត្រី១យួរ ទឹកត្រីស៊ីអ៊ីវ១យួរ ទឹកដោះគោឆៅ ២ឡូ ត្រីខ២ឡូ មី១កេស មុង១ ភួយ១ ខ្នើយ១ សំភារៈប្រើប្រាស់ផ្ទះបាយមួយចំនួន និងថវិកាចំនួន១លានរៀល៕

ប្រភព៖ រដ្ឋបាលខេត្តកណ្តាល

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ