អាជ្ញាធរខេត្តត្បូងឃ្មំុ ចុះសូរសុខទុក្ខ និងនាំយកអំណោយកាកបាទក្រហមកម្ពុជាខេត្ត ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងឃុំឈូក ស្រុកក្រូចឆ្មារ
June 06, 2020 អ្នកទស្សនា : 12

      កាលពីព្រឹកថ្ងៃសៅរ៌ ទី៦ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្ត និងលោកជំទាវ ព្រមទាំងសហការីជាច្រើនរូប បានអញ្ជើញចុះសូរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌កាកបាទក្រហម ទៅចែកជូនជនរងគ្រោះដោយខ្យល់កន្ត្រាក់ បណ្តាលឲ្យរលំ និងរបើកដំបូលផ្ទះចំនួន ២២ខ្នង នៅភូមិឈូក និងភូមិរួមវិញ ក្នុងឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ កាលពីល្ងាចថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០កន្លងទៅថ្មីៗនេះ។

      ក្នុងឱកាសថ្លែងស្វាគមន៍ និងរាយការណ៍សង្ខេបជូនអង្គពិធីសំណេះសំណាលជ្រាប លោកឃុត ឡាដែន អភិបាលស្រុកស្តីទី ស្រុកក្រូចឆ្មារ បានរៀបរាប់អំពីស្ថានភាពប្រជាពលរដ្ឋដែលបានទទួលរងគ្រោះ ដោយខ្យល់កន្ត្រាក់បានធ្វើឲ្យប៉ះពាល់ផ្ទះសម្បែងរបស់បងប្អូនចំនួន ២២ខ្នង ស្មើ ២២គ្រួសារ ក្នុងនោះមានរងគ្រោះធ្ងន់ធ្ងរជាងគេ ១៣គ្រួសារ រួមទាំងងាប់គោ១ក្នាលផង និងអ្នករងគ្រោះមធ្យម ៩គ្រួសារ ។

      ថ្លែងក្នុងពិធីជួបសំណេះសំណាល នាឱកាសនោះ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូន ដែលរងគ្រោះទាំងអស់ និងពលរដ្ឋក្រីក្រលំបាក ដោយក្តីនឹករលឹក និងអាណិតអាសូរបំផុត ន៨ងតែងតែជួយឧបត្ថម្ភសម្រាលដល់ទុក្ខលំបាករបស់បងប្អូននៅគ្រប់គ្រាលំបាក តាមទឹសស្លោកថា "ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា " គឺមាមតែកាកបាទក្រហមកម្ពុជាទេ ដែលតែងតែនៅក្បែរបងប្អូនជានិច្ច ពិសេសពេលមានគ្រោះធម្មជាតិកើតឡើង ដោយមិនរើសអើងពូជសាសន៍ ពណ៌សម្បុរ ជំនឿសាសនា ឫនិន្នាការនយោបាយអ្វីនោះឡើយ"។

      ឯកឧត្តមបណ្ឌិត បានបន្តថា ក្រោមការយកចិត្តទុកដាក់បំផុត ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត គឺតែងតែគិតគូរពីសុខទុក្ខបងប្អូនគ្រប់ពេលវេលា ដោយមិនឲ្យនរណាម្នាក់ អត់អាហារ រស់នៅរងារកំព្រាម្នាក់ឯងនោះឡើយ។

      ឯកឧត្តមបណ្ឌិត ក៍បានថ្លែងបញ្ជាក់យ៉ាងដូច្នេះទៀតថា អំណោយដែលចែកជូនបងប្អូននាពេលនេះ គឺដើម្បីជួយសម្រាលនូវទុក្ខលំបាកដល់បងប្អូន ក្នុងរយ:ពេលបងប្អូនរៀចចំផ្ទះសម្បែងឡើងវិញ និងខិតខំប្រកបរបរចិញ្ចឹមជីវិត ក៏ដូចជាដាំដំណាំផ្សេងៗ ដើម្បីធ្វើឲ្យកម្រិតជីវភាព បានប្រសើរឡើងវិញ។ ជាមួយគ្នានោះ ក៏បានផ្តាំផ្ញើ ដល់បងប្អូនពលរដ្ឋទាំងអស់ឲ្យបង្កើនការប្រុងប្រយ័ត្ន ខ្ពស់បំផុតចំពោះ ការបម្រែបម្រួលអាកាសធាតុ ដោយត្រូវថែរក្សាសុខភាពខ្លួន មើលថែកូនៗតូចៗឲ្យបានល្អ ពិសេសរក្សាអនាម័យជាប់ជានិច្ច និងការរក្សាគម្លាតពីគ្នា ដើម្បីរួមគ្នាបង្ការទប់ស្កាត់ ជំងឺកូវីដ១៩។

      ចំពោះអំណោយដែលបានចែកជូនបងប្អូនរងគ្រោះទាំង២២គ្រួសារ មានជាគ្រឿងឧបភោគ បរិភោគ អាកុល និងថវិកាចំនួន១០ម៉ឺនរៀល សម្រាប់១៣គ្រួសារ ដែលរងការខូចខាតធ្ងន់ធ្ងរជាងគេ និងថវិកា ០៥ម៉ឺនរៀល សម្រាប់០៩គ្រួសារ ដែលរងការខូចខាតតិចតួច៕

ប្រភព៖ រដ្ឋបាលខេត្តត្បូងឃ្មុំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ