logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌ពីសប្បុរសជន និងមន្ត្រីរាជការក្នុងខេត្ត សម្រាប់ប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្ត
59
06-June-2020
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

      ព្រឹកថ្ងៃសៅរ៍ទី០៦ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុុស្សធម៌ពីសប្បុរសជន មន្ត្រីរាជការក្នុងខេត្តព្រះសីហនុ មានម៉ាស់ និងថវិកា ក្នុងឱកាសខួបទី១៥៧ ទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភាឆ្នាំ២០២០ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្ត ដែលមានទីតាំងស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

      ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ សូមថ្លែងអំណរគុណ អគុណចំពោះសប្បុរសជន មន្ត្រីរាជការ បាននាំយកម៉ាស់ និងថវិកាឧបត្ថម្ភដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ តាងនាមឱ្យសាខាកាកបាទក្រហមខេត្ត និងប្រជាពលរដ្ឋខេត្តព្រះសីហនុ ចំពោះទឹកចិត្តដ៍ល្អប្រពៃរបស់បងប្អូនសប្បុរសជន មន្ត្រីរាជការ អាជីវករ ពាណិជ្ជករក្នុងខេត្តព្រះសីហនុ ដែលបានចូលរួមបរិច្ចាកធនធានជាសម្ភារៈនិងថវិកាដល់សាខាកាកបាទក្រហមខេត្តជាបន្តបន្ទាប់ដើម្បីឱ្យសាខាមានលទ្ធភាពក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះ ជនងាយរងគ្រោះ ជនចាស់ជរាគ្នានទីពឹង ស្ត្រីមេមាយមានកូនច្រើន ក្មេងកំព្រារ ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជាតិសាសន៍ ឬនិន្នាកានយោបាយ។ 

      ឯកឧត្តម ប្រធានបន្តថា ថវិកានិងសម្ភារ:ដែលសាខាទទួលបានពីសប្បុរសជន ពាណិជ្ជករ អាជីវក មន្ត្រីរាជការ និងប្រជាពលរដ្ឋក្នុងទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២០នេះ ធ្វើឱ្យសាខាមានធនធានសម្រាប់ធ្វើប្រតិបត្តិការការងារមនុស្សធម៌ ជួយសង្គ្រោះជនរងគ្រោះដោយពុំមានការរើសអើង លើកកម្ពស់គោលការណ៍គ្រឹ: តម្លៃមនុស្សធម៌ និងសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ ក្នុងការជួយសង្គ្រោះជនរងគ្រោះដោយគ្រោះធម្មជាតិនានាបានទាន់ពេលវេលា៕ 

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

    

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ