logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត អនុញ្ញាតឲ្យតំណាងក្រុមហ៊ុនមីនេបៀ(ខេមបូឌា) ចូលជួបសំដែងការគួរសម និងធ្វើបទបង្ហាញអំពីការប្រើប្រាស់អំពូល LED ប្រព័ន្ធវែឆ្លាត
48
10-June-2020
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

      ព្រឹកថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត និងមានការចូលរួមពីនាយក នាយករងរដ្ឋបាល នាយកទីចាត់ការសាលាខេត្ត និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជំនាញពាក់ព័្ធ បានអនុញ្ញាតឲ្យក្រុមហ៊ុនមីនេបៀ(ខេមបូឌា) ដែលដឹកនាំដោយ លោក តាកាស្ស៊ី អាអូគី ប្រធាននាយកដ្ឋានផ្នែកលក់ ជួបសំដែងការគួរសម និងធ្វើបទបង្ហាញអំពីការប្រើប្រាស់អំពូល LED ប្រព័ន្ធវែឆ្លាត។ 

      នៅក្នុងជំនួបនេះ ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានមានសោមនស្សរីករាយ និងស្វាគមន៍ចំពោះ ក្រុមហ៊ុនមីនេបៀ(ខេមបូឌា) ដែលបានមកធ្វើបទបង្ហាញអំពីការប្រើប្រាស់អំពូល LED ប្រព័ន្ធវៃឆ្លាត ជូនដល់រដ្ឋបាលខេត្ត ដែលជាប្រព័ន្ធអំពូលប្រើបចេ្ចកវិជ្ជាទំនើប ប្រើថាមពលសន្សំសំចៃ ដោយផ្អែកលើបទបង្ហាញក្រុមហ៊ុនបានបញ្ជាក់ថា អំពូលភ្លើងLED បានផលិតនៅក្នុងប្រទេសកម្ពុជា ហើយសន្សំសំចៃភ្លើង និងប្រព័ន្ធអំពូល មានមុខងារសំខាន់ៗ ដូចជា ប្រព័ន្ធត្រួតពិនិត្យអាកាសធាតុ ការធ្វើចរាចរយានយន្ត និងមុខងារផ្សេងៗទៀត ដើម្បីជាការប្រើប្រាស់សម្រាប់គម្រោងអភិវឌ្ឍន៍ខេត្ត។ ឯកឧត្តម បានប្រសាសន៍បន្ថែមថា ភ្លើង ទឹក ក៏ដូចជាចំណីអាហារ ជាតំរូវរបស់យើងគ្រប់គ្នាប្រចាំថ្ងៃ។   

      ឯកឧត្តម ជាវ តាយ បានថ្លែងអំអរគុណដល់ ក្រុមហ៊ុនមីនេបៀ(ខេមបូឌា) ដែលបានធ្វើបទបង្ហាញដ៍មានសារៈសំខាន់នេះ ហើយរដ្ឋបាលខេត្ត នឹងធ្វើការទំនាក់ទំនងគ្នាជាមួយក្រុមហ៊ុន ជាបន្តទៀតនៅពេលក្រោយដើម្បីអភិវឌ្ឍន៍ខេត្តកំពតឲ្យទៅជាទីក្រុងវៃឆ្លាតនាពេលអនាគត៕

ប្រភព៖ រដ្ឋបាលខេត្តកំពត

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ