logo
Header Logo
ព័ត៌មានលម្អិត
thumbnail
សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ប្រគេនទៀនព្រះវស្សាដល់វត្តចំនួន៣៦វត្ត នៅក្នុងខេត្តបាត់ដំបង
166
18-June-2020
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

      នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២០ លោកជំទាវ ញ៉ែម សាខន ស ខេង បាននាំនូវទៀនចាំព្រះវស្សា រួមទាំងទេយ្យទាន និងបច្ច័យរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រគេនដល់ព្រះសង្ឃចំនួន ៣៦វត្ត ស្ថិតក្នុងខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម ស រដ្ឋា ប្រធាន ស.ស.យ.ក ខេត្តបាត់ដំបង ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត លោក លោកស្រី អភិបាលរងខេត្ត ឯកឧត្តមទីប្រឹក្សាសម្តេចក្រឡាហោម លោក ប្រធាន អនុប្រធាន មន្ទីរ អង្គភាព លោក អភិបាល ក្រុង ស្រុក និងពុទ្ធបរិស័ទជាច្រើនរូបទៀត។

      សូមជម្រាបជូនថា ចំពោះទេយ្យវត្ថុប្រគេនព្រះសង្ឃទាំង ៣៦វត្តនោះ រួមមានទៀនចាំព្រះវស្សាក្នុងមួយវត្តៗ ចំនួន ១គូរ, ស្លាដក, ភេសជ្ជៈ, ទឹកសុទ្ធ, អង្ករ, ផ្លែឈើមួយកន្ត្រក, ទឹកត្រី, ទឹកស៊ីអ៊ីវ រួមទាំងបច្ច័យមួយចំនួនទៀត ទេយ្យទានទាំងអស់នេះ ប្រគេនព្រះសង្ឃដែលនឹងគង់ចាំព្រះវស្សាអស់ត្រីមាស រយៈ៣ខែ ជារដូវកាលភ្លៀងធ្លាក់ខ្លាំង ព្រះសង្ឃមិនពិបាកក្នុងការនិមន្តបិណ្ឌបាទចង្ហាន់។

      ចំពោះពិធីបុណ្យប្រគេនទៀនចាំព្រះវស្សា និងបរិក្ខាផ្សេងៗនេះ ក្នុងគោលបំណងឧទ្ទិសបុណ្យកុសលជូនវិញ្ញាណក្ខន្ធសម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងភរិយារបស់សម្ដេច ព្រមទាំងមាតាបិតា ជីដូនជីតា ញាតិការទាំង៧សណ្ដាន យុទ្ធជន យុទ្ធនារីដែលបានពលីជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ ក៏ដូចជាលះបង់អាយុជីវិត ក្នុងការស្វែងរកសុខសន្តិភាពជូនពលរដ្ឋដូចបច្ចុប្បន្ននេះ។

      គួរបញ្ជាក់ថា រៀងរាល់មុនថ្ងៃចូលព្រះវស្សារបស់ព្រះភិក្ខុសង្ឃ នាថ្ងៃទី១ ខែអាសាឍ ខាងមុខនោះ ថ្នាក់ដឹកនាំប្រទេស មន្ត្រីរាជការ ប្រជាពលរដ្ឋ ឧបាសក ឧបាសិកា ដែលជាពុទ្ធបរិស័ទ តែងនាំយកនូវទៀនចាំព្រះវស្សា រួមទាំងទេយ្យទានផ្សេងៗ ទៅប្រគេនព្រះសង្ឃគ្រប់ៗវត្ត ដើម្បីបានដល់ព្រះសង្ឃ សម្រាប់ការប្រើប្រាស់ក្នុងពេលវេលា នៃការកាន់ព្រះវស្សារយៈពេល៣ខែ តាមពុទ្ធាអនុញ្ញាតរបស់ព្រះសម្មាសម្ពុទ្ធជាអង្គម្ចាស់៕

ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ