logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបការងារមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ​ ឆ្នាំ២០១៧ និងលើកទិសដៅឆ្នាំ២០១៨
89
23-February-2018
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

សន្និបាតបូកសរុបការងារមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាសុីតសាស្រ្ត និងបាណកសាស្រ្ត​ ឆ្នាំ២០១៧ និងលើកទិសដៅឆ្នាំ២០១៨ នាព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត តំណាងឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាលខេត្ត និងលោកជំទាវ តាន់ ហួចឆេង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបការងារមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាសុីតសាស្រ្ត និងបាណកសាស្រ្ត​ ឆ្នាំ២០១៧ និងលើកទិសដៅឆ្នាំ២០១៨ របស់ក្រសួងសុខាភិបាល នៅសាលប្រជុំរ៉ូយ៉ាល់ នៃសណ្ឋាគារអេមព្រីសអង្គរ។ ពិធីបើកសន្និបាតនេះ​ផងដែរ ក៍មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ​ថ្នាក់ដឹកនាំក្រសួងសុខាភិបាល​ ព្រមទាំងមានការចូលរួមពី លោក លោកស្រី អភិបាលរង ប្រធានមន្ទីរសុខាភិបាល​មកពីបណ្តារាជធានី ខេត្តទាំង២៥ និងអង្គការដៃគូសហការនានា។ ថ្លែងក្នុងឱកាសពិធីបើកនេះ​ លោកជំទាវ តាន់ហួចឆេង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានមានមតិស្វាគមន៍ និងផ្តល់នូវចំណុចសំខាន់មួយចំនួនដូចខាងក្រោម​ ៖ ១.ពង្រឹងប្រព័ន្ធសេវាព្យាបាលជម្ងឺគ្រុនចាញ់នៅតាមសេវាសុខភាពសាធារណៈ។ ២.មន្ទីរសុខាភិបាលរាជធានី​ ខេត្តទាំងអស់ ត្រូវទទួលខុសត្រូវទាំងស្រុងលើភាពជោគជ័យ នៃការអនុវត្តផែនការយុទ្ធសាស្រ្តជាតិលុបបំបាត់ជម្ងឺគ្រុនចាញ់ក្នុងដែនសមត្ថិកិច្ចរបស់ខ្លួម ដើម្បីឆ្លើយតបទៅនឹងគោលដៅរបស់រាជរដ្ឋាភិបាល ដែលបានកំណត់ថា ជម្ងឺគ្រុនចាញ់នឹងត្រូវលុបបំបាត់ជាស្ថាពរក្នុងប្រទេសកម្ពុជានៅឆ្នាំ២០២៥។ ៣.ឃ្លាំងឱសថកណ្តាល និងមន្ទីរសុខាភិបាលរាជធានី​ ខេត្តទាំងអស់ ត្រូវធានាឲ្យបាននូវការផ្គត់ផ្គង់ឱសថគ្រុនចាញ់ តេស្តរហ័ស ក៏ដូចជាសម្ភារៈប្រតិករ ឬ បរិក្ខារផ្សេងៗ ឲ្យបានគ្រប់គ្រាន់តាមតម្រូវការ និងទាន់ពេលវេលា។ ៤.ស្ថានភាពជម្ងឺគ្រុនឈាមឆ្នាំនេះនឹងអាចមានការកើនឡើង ហើយអាចប្រឈមនឹងការរាតត្បាតជាយថាហេតុក្នុងឆ្នាំ២០១៨ ដូចនេះដើម្បីទប់ស្កាត់ និងគ្រប់គ្រងហានិភ័យដោយការរាតត្បាតជម្ងឺនេះអោយបានទាន់ពេលវេលា សូមឲ្យអ្នកពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវលើកកម្ពស់ និងបង្កើនសកម្មភាពផ្សព្វផ្សាយការងារអប់រំសុខភាពតាមប្រព័ន្ធផ្សព្វផ្សាយនានា និងនៅតាមមូលដ្ឋានសហគមន៍អោយបានទូលំទូលាយ។ ៥.ស្ថាប័នអន្តរក្រសួងដែលពាក់ព័ន្ធទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក៏ដូចជាដៃគូពាក់ព័ន្ធនានា បន្តសហការ និងបង្កើនសមត្ថភាពមន្រ្តីសុខាភិបាល ដែលពាក់ព័ន្ធគ្រប់កម្រិត ស្តីពីការគ្រប់គ្រង និងបង្ការជម្ងឺដង្កូវព្រូនគ្រប់ប្រភេទ ជាពិសេសតាមសាលារៀន និងភូមិ៕ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តសៀមរាប​

thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ