ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អញ្ជើញប្រគល់អាវពោងសុវត្ថិភាពដល់លេខាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត អនុសាខាកាកបាទក្រហមក្រុង ស្រុក កម្លាំងសមត្ថកិច្ចទាំងបី និងមន្ទីរ អង្គភាពពាក់ព័ន្ធ
July 06, 2020 អ្នកទស្សនា :

      កំពង់ឆ្នាំង៖ នៅរសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់អាវពោងសុវត្ថិភាពដល់លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្ត អនុសាខាកាកបាទក្រហមក្រុង ស្រុក កម្លាំងសមត្ថកិច្ចទាំងបី និងមន្ទីរ អង្គភាពពាក់ព័ន្ធ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង។

      ក្នុងពិធីនោះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តមអម សុភា ប្រធានសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង លោកជំទាវ ប៊ន សុភី អនុប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្ត នាយកប្រតិបត្តិសាខា លោក លោកស្រីសមាជិក សមាជិកាសាខា អនុសាខា និងមន្ទីរអង្គភាពពាក់ព័ន្ធ។

      ជាកិច្ចចាប់ផ្ដើម ឯកឧត្តម ឈួរ ច័ន្ទឌឿន ក្នុងនាមសម្ដេចចៅហ្វាវាំង គង់ សំអុល ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន ឯកឧត្តមត្រាំ អ៊ីវតឹក លោកជំទាវជូ ប៊ុនអេង ឯកឧត្តម លោកជំទាវក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានថ្លែងនូវអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជាដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែនជាប្រធានជានិច្ចកាលសម្ដេចតែងយកចិត្តទុកដាក់ជួយសង្គ្រោះដល់ប្រជាពលរដ្ឋគ្រប់និន្នាការនយោបាយ និងថ្លែងអំណរដល់ម្ចាស់ជំនួយអាវពោងសុវត្ថិភាព ព្រមទាំងកោតសរសើរ និងវាយតម្លៃចំពោះក្រុមការងារគ្រប់គ្រងគ្រោះមហន្តរាយគ្រប់លំដាប់ថ្នាក់ ជាពិសេសកងកម្លាំងដែលតែងសហការក្នុងកិច្ចការពារ និងសង្គ្រោះប្រជាពលរដ្ឋគ្រប់ពេល។

      ជាមួយគ្នានោះ ឯកឧត្តមប្រធានកិត្តិយសសាខា បានមានប្រសាសន៍ថាអាវពោងសុវត្ថិភាពគឺសម្រាប់យកទៅប្រើប្រាស់តាមជើងទឹក ត្រៀមបង្ការគ្រោះមហន្តរាយនៅពេលដែលមានទឹកជំនន់នារដូវវស្សានេះ។

      ឯកឧត្តម ក៏មានប្រសាសន៍បន្តទៀតថាសូមសាខា អនុសាខា និងអ្នកពាក់ព័ន្ធ យកអាវពោងសុវត្ថិភាពនេះទៅប្រើឲ្យចំទិសដៅដើម្បីធានាការសង្គ្រោះខ្លួនឯង ការជួយសង្គ្រោះដល់ប្រជាពលរដ្ឋងាយរងគ្រោះមានដូចចាស់ជរា ជាពិសេសក្មេងៗ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ