ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមប្រគេនទៀនព្រះវស្សា និង បច្ច័យដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តទាំង១០ ក្នុងក្រុងកំពង់ឆ្នាំង
July 03, 2020 អ្នកទស្សនា :

      កំពង់ឆ្នាំង៖ នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ឆ្នាំង ដោយមានការចូលរួមពីលោកជំទាវ ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង លោកយិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំង ឯកឧត្តម លោកជំទាវក្រុមការងាររាជរដ្ឋាភិបាលចុះក្រុងកំពង់ឆ្នាំង បាននាំយកនូវទៀនព្រះវស្សា គ្រឿងឧបភោគ បរិភោគ និងបច្ច័យទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តទាំង១០ក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
      មានប្រសាសន៍សំណេះសំណាលនាឱកាសនោះលោកជំទាវ ជូ ប៊ុនអេង បានមានប្រសាសន៍ថាៈ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី បានធ្វើឱ្យវិស័យពុទ្ធចក្រ និងអាណាចក្រ មានការរីកចម្រើនទន្ទឹមគ្នាពិសេសពុទ្ធបរិស័ទមានជីវភាពធូរធារបានចូលរួមកសាងទីវត្តអារាមឲ្យមានការអភិវឌ្ឍរីកចម្រើនជាលំដាប់។ 
      លោកជំទាវ បានមានប្រសាសន៍បន្តថាៈ ការចូលកាន់ព្រះវស្សារបស់ព្រះសង្ឃក្នុងពុទ្ធសាសនាមានសារ:សំខាន់ និងជាអំឡុងពេលដ៏សំខាន់ដើម្បីឲ្យភិក្ខុ សាមណេរបានសិក្សារៀនសូត្រព្រះបរិយត្តិធម៌ និងបដិបត្តិធម៌ វិន័យរបស់ព្រះសម្មាសម្ពុទ្ធឱ្យបានខ្ជាប់ខ្ជួនតាមពុទ្ធប្បញ្ញត្តិរយៈពេល០៣ខែ ចាប់ផ្តើមពីថ្ងៃ០១រោច ខែអាសាឍ ដល់ថ្ងៃ១៥កើត ខែអស្សុជ។ 
      ការប្រគេនទៀនព្រះវស្សាព្រមទាំង គ្រឿងឧបភោគ បរិភោគ និងបច្ច័យយកមកវេរប្រគេន ព្រះសង្ឃ នាពេលនេះដើម្បីព្រះសង្ឃយកទៅដុតបំភ្លឺបូជាថ្វាយព្រះ និងសិក្សារៀនសូត្រនូវគម្ពីធម៌ វិន័យព្រះសម្មាសម្ពុទ្ធ ព្រះបរមគ្រូនៃយើង។
      លោកជំទាវ រដ្ឋលេខាធិការ ក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋត្រូវបន្តចូលរួមធ្វើអនាម័យជាប្រចាំ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលអោយបានត្រឹមត្រូវនិងត្រូវអនុវត្តអោយបានម៉ឺងម៉ាត់នូវវិធានការបង្ការ ការពារ និងទប់ស្កាត់ ការរីករាលដាលនៃជំងឺ កូវីដ-១៩ កុំអោយកើតក្នុងគ្រួសារ និង នៅក្នុងមូលដ្ឋានរបស់ខ្លួន ។
      នៅក្នុងឱកាសនោះលោកជំទាវ ជូ ប៊ុនអេង ព្រមទាំងក្រុមការងារ បានប្រគេនទៀនព្រះវស្សា ០១ គូ និងទេយ្យវត្ថុមាន អង្ករ ៥០kg  ទឹកបរិសុទ្ធ, មី, ទឹកត្រី, ទឹកស៊ីអ៊ីវ, និងបច្ច័យកសាងចំនួន៥០ម៉ឺនរៀល ព្រមទាំងប្រគេនបច្ច័យ១០ម៉ឺនរៀល​ ដល់ព្រះសង្ឃក្នុង១អង្គៗ។ គណ:កម្មាការអាចារ្យវត្ត ក្នុងម្នាក់ ៗទទួលបានក្រមា ១ ថវិកា ២ម៉ឺនរៀលនិងបានជូនចវិកាដល់ពុទ្ធិស័ទដែលបានចូលរួមក្នុងពិធីនោះដែរ៕
ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ