រដ្ឋបាលខេត្តកំពត រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២០ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន
July 06, 2020 អ្នកទស្សនា :

      ព្រឹកថ្ងៃចន្ទ ទី០៦ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជានៅខេត្តកំពត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី  រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមអនុប្រធានក្រុមការងារថ្នាក់ជាតិ ឯកឧត្តម លោកជំទាវប្រធានក្រុមការងារចុះមូលដ្ឋានថ្នាក់ក្រុង ស្រុក និងសមាជិក សមាជិកាក្រុមការងារសរុបចំនួន ២០៥ នាក់។

      នៅក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពតបានមានប្រសាសន៍សំណេះសំណាលនិងផ្តល់យោបល់ដល់សមាជិក សមាជិការកិច្ចប្រជុំដូចខាងក្រោម៖

១. ឯកឧត្តមប្រធានបានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ សម្តេចតេជោនាយករដ្ឋមន្ត្រី ជាពិសេសជូនចំពោះ ឯកឧត្តមអភិបាលខេត្តកំពត ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ដែលបានខិតខំដឹកនាំក្រុមការងារបានយ៉ាងល្អក្នុងពេលកន្លងមក

២. រាជរដ្ឋាភិបាលប្រើប្រាស់មូលនិធិបម្រុង សម្រាប់ការបើកប្រាក់ខែ ជូនមន្ត្រីរាជការ និង ឧបត្ថម្ភសាច់ប្រាក់ដល់អ្នកដែលទទួលរងផលប៉ះពាល់ពីជំងឺកូវីដ១៩ ជាពិសេស អ្នកក្រីក្រ តាមរយៈការកំណត់ និងធ្វើបច្ចុប្បន្នភាពអត្តសញ្ញាណកម្មគ្រួសារក្រីក្រ។ ការកំណត់ និងការធ្វើបច្ចុប្បន្នភាព អត្តសញ្ញាណកម្មគ្រួសារក្រីក្រនេះ ស្នើសុំក្រុមការងារ យកចិត្តទុកដាក់តាមដានត្រួតពិនិត្យ ដើម្បីឲ្យមានសុក្រិតភាព និងតម្លាភាព ហាមដាច់ខាតការដាក់សាច់ញាតិរបស់ខ្លួនដែលមិនមែនជាអ្នកក្រីក្រពិតប្រាកដ ប៉ុន្តែប្រជាពលរដ្ឋក្រីក្រងពិតប្រាកដមិនទទួលបាន ត្រូវអនុវត្តឲ្យបានតាមការណែនាំរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

៣.ឯកឧត្តមប្រធានបានណែនាំដល់ក្រុមការងារ បន្តធ្វើវេទិកាសាធារណៈតូចៗ និងចុះតាមខ្នងផ្ទះ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល គម្លាតសង្គម និងការចែកម៉ាស់ដល់អ្នកចូលរួម។

៤. ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន មិនមានសិទ្ធិក្នុងការសម្រេចជំនួសរដ្ឋបាលខេត្ត ក្រុង ស្រុកនោះទេ ពោលក្រុមការងារគឺជា អ្នកជួយណែនាំ ផ្តល់យោបល់ ក្រើនរំលឹកដល់តួនាទីភារកិច្ចរបស់រដ្ឋបាលនីមួយៗ ក្នុងការអនុវត្តគោលនយោបាយរាជរដ្ឋាភិបាលដំណាក់កាលទី៤ ឲ្យមានប្រសិទ្ធភាព។ 

៥. តាមរយៈស្មារតីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាពលេកន្លងមក ស្តីពីការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ឯកឧត្តមប្រធានបានស្នើសុំអាជ្ងាធរពាក់ព័ន្ធឆ្វៀលដីរដ្ឋ ដូចជាដីឧទ្យានជាតិ តំបន់ការពារ ដែលប្រជាពលរដ្ឋបានកំពុងរស់នៅរាល់ថ្ងៃ និងហាមដាច់ខាតមិនឲ្យមានការរំលោភបន្ថែមទៀតលើដីរដ្ឋនោះទេ។

៦. ឯកឧត្តមប្រធានបាន ផ្តល់អំណោយជា អង្ករ ជូនរដ្ឋបាលខេត្ត និងក្រុង ស្រុក ក្នុងនោះរដ្ឋបាលខេត្តទទួលបានអង្ករ ៥តោន និង ក្រុង ស្រុកទទួលបាន អង្ករ១តោន ដើម្បីចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ 

      ជាកិច្ចបញ្ចប់កិច្ចប្រជុំ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពតបានអញ្ជើញបំពាក់គ្រឿងឥស្សរិយយស ជូនដល់មន្ត្រីរាជការមានស្នាដៃក្នុងខេត្តកំពតចំនួន ៦៧០នាក់ ជាការលើកទឹក ចិត្តក្នុងការអនុវត្តការកន្លងមក៕

ប្រភព៖ រដ្ឋបាលខេត្តកំពត

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ