ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជាខេត្ត ចែកជូនគ្រួសាររងគ្រោះ ដោយសាររលាកភ្លើងដែលកំពុងសម្រាកព្យាបាល
July 03, 2020 អ្នកទស្សនា :

      កំពង់ឆ្នាំង៖ នារសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម អម សុភា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមដំណើរដោយលោកជំទាវ ប៊ន សុភី អនុប្រធានគណៈកម្មាធិការសាខា លោក ប្រាក់ វ៉ុន លេខាធិការគណៈកម្មាធិការសាខា បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង ចែកជូនអ្នករងគ្រោះដោយសាររលាកភ្លើង ពីរនាក់ ម្ដាយកូន កាលពីថ្ងៃទី០១ ខែកក្ដដា ឆ្នាំ២០២០ នៅភូមិកំពង់បាស្រូវត្បូង ឃុំជលសា ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។

      ម្ដាយឈ្មោះ ណែម ឡា អាយុ ៣៧ ឆ្នាំ កូនឈ្មោះ សាំង គឹមស៊ន់ អាយុ ៣ឆ្នាំ បច្ចុប្បន្នម្ដាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង ចំណែកកូន សម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា។

      ក្នុងឱកាសនោះ ឯកឧត្តម អម សុភា ប្រធានគណៈកម្មាធិការសាខា ក៏បានពាំនាំការសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយសសាខា និងជាពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់លើសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ។

      អំណោយដែលចែកជូនមាន៖ អង្ករ ២៥គីឡូក្រាម, មី ១កេះ, ត្រី ខ ១០កំប៉ុង, ឃីត ១កញ្ចប់ (ភួយ ១ សារុង ១ ក្រមា ១ មុង ១), ទឹកដោះគោឆៅ ១២កំប៉ុង, ស្ករ ស ០.៥គីឡីក្រាម, ទឹកសុទ្ធ ១កេះ, និងថវិកា ១០០ ០០០រៀល៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ