រដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំវេទិកាផ្សព្វផ្សាយអំពីផលប៉ះពាល់ការធ្វើចំណាកស្រុកដោយប្រថុយប្រថាន ការទប់ស្កាត់អំពើជួញដូរមនុស្ស និងផ្សព្វផ្សាយពីវិធានការបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋ ក្នុងស្រុកបរិបូណ៌
July 03, 2020 អ្នកទស្សនា :

      កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែកក្កដា ឆ្នាំ២០២០នេះ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ដ្រៃយ៍គណៈកម្មាធិកាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) អញ្ជើញជាអធិបតីក្នុងវេទិកាផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការធ្វើចំណាកស្រុកដោយប្រថុយប្រថាន ការទប់ស្កាត់អំពើជួញដូរមនុស្ស និងផ្សព្វផ្សាយពីវិធានការ បង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដល់បងប្អូនប្រជាពលរដ្ឋ មកពីឃុំខុនរ៉ង ក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

      ដោយមានការអញ្ជើញចូលរួមពី លោកជំទាវឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ គ.ជ.ប.ជ ក្រសួងមហាផ្ទៃ លោកស្រី ប៊ន សុភី  អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ខ.ប.ជ ខេត្ត លោក លោកស្រី អភិបាលរងស្រុកបរិបូណ៌ ក្រុមការងារថ្នាក់ស្រុក ថ្នាក់ឃុំ ថ្នាក់ភូមិ និងក្រុមលេខាធិការដ្ឋាន គ.ខ.ប.ជ ខេត្ត។

      ក្នុងឱកាសនោះក៏មានការចែកអំណោយដល់ចាស់ជរា ស្ដ្រីមេម៉ាយមានកូនច្រើន និងគ្រួសារជនងាយរងគ្រោះ ចំនួន ៥០គ្រួសារផងដែរ ដោយក្នុង១គ្រួសារទទួលបានរួមមាន៖ អង្ករ ចំនួន ១០គីឡូក្រាម, សាប៊ូដុំ ចំនួន ២ដុំ, សារ៉ុង ចំនួន ២, ក្រមា ចំនួន ២, ជែលលាងដៃ ចំនួន ២ដប, សាប៊ូបោកខោអាវ ចំនួន ២កញ្ចប់។

      បន្ទាប់មកលោកជំទាវ រួមជាមួយក្រុមការងារបាននាំយកបច្ច័យ ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តទួលព្រះស្រីពិជ័យសូរ្យវង្សកំពង់ព្រះ ហៅវត្តកំពង់ព្រះ ស្ថិតនៅភូមិកំពង់ព្រះ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ