រដ្ឋបាលខេត្តស្ទឹងត្រែង បើកកិច្ចប្រជុំពិភាក្សាស្តីពីករណីប្រជាពលរដ្ឋស្នើសុំឆ្វៀលដីចេញពីតំបន់ការពារធនធានធម្មជាតិ គម្របព្រៃឈើ និងច្រករបៀងជីវៈចម្រុះរបស់ក្រសួងបរិស្ថាន
July 09, 2020 អ្នកទស្សនា :

      នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៩ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ម៉ុម សារឿន អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីករណីប្រជាពលរដ្ឋស្នើសុំឆ្វៀលដីចេញពីតំបន់ការពារធនធានធម្មជាតិ គម្របព្រៃឈើ និងច្រករបៀងជីវៈចម្រុះរបស់ក្រសួងបរិស្ថាន ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង។

      មានការអញ្ជើញចូលរួមពី គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងមន្ទីរ អង្គភាពពាក់ព័ន្ធសរុបចំនួន ២៦នាក់។

      ឯកឧត្តម ម៉ុម សារឿន បានមានប្រសាសន៍លើកឡើងថា ដើម្បីអនុវត្តតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងដើម្បីជំរុញការកាត់ឆ្វៀលដី និងផ្តល់កម្មសិទ្ធិដីជូនដល់ប្រជាពលរដ្ឋដែលបានកាន់កាប់ និង អាស្រ័យផលជាក់ស្តែងយូរឆ្នាំ ប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងទទួលឲ្យបានភាពល្អប្រសើរ។

      ក្នុងឱកាសនោះដែរឯកឧត្តម អភិបាលខេត្ត បានជំរុញដល់មន្ទីរអង្គភាព ពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានតាមបណ្តាល ក្រុងស្រុក ត្រូវធ្វើយ៉ាងណាយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងនូវទិន្នន័យ និងស្ថិតិប្រជាពលរដ្ឋ ព្រមទាំងដីធ្លីដែលប្រជាពលរដ្ឋកំពុងកាន់កាប់ អាស្រ័យផលជាក់ស្តែងយូរឆ្នាំ នៅលើទីតាំងដី ដែលស្ថិតនៅក្នុងផែនទីតំបន់ការពារធនធានធម្មជាតិ គម្របព្រៃឈើ និងច្រករបៀងជីវៈចម្រុះរបស់ក្រសួងបរិស្ថាន ក្នុងភូមិសាស្ត្រ ខេត្តស្ទឹងត្រែង ដើម្បីចាត់ចែងធ្វើការកាត់ឆ្វៀលដី និងផ្តល់កម្មសិទ្ធិដីជូនដល់ពួកគាត់។

     បន្ថែមពីនោះដែរ ឯកឧត្តមបានណែនាំដល់គណៈបញ្ជាការឯកភាពក្រុង ស្រុក និងមន្ទីរ អង្គភាពពាក់ព័ន្ធ ត្រូវបង្កើនការតាមដាន និងគ្រប់គ្រងសភាពការណ៍វិវត្តន៍ពាក់ព័ន្ធទៅនឹងការកាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋតាមមូលដ្ឋានរបស់ខ្លួនរៀងៗខ្លួន នៅតាមតំបន់ការពារធម្មជាតិ និងគម្របព្រៃ ច្រករបៀងជីវៈចម្រុះរបស់ក្រសួងបរិស្ថាន ដើម្បីបង្ការ ទប់ស្កាត់កុំឲ្យមាននិន្នាការរុករានទន្ទ្រានកាន់កាប់ដីព្រៃរបស់រដ្ឋដោយខុសច្បាប់បន្ថែមទៀត៕

ប្រភព៖ រដ្ឋបាលខេត្តស្ទឹងត្រែង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ