logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តប៉ៃលិន រៀបចំពិធីផ្តល់សំភារ និងពូជមាន់ស្រែដល់បណ្តុំអាជីវកម្ម កសិកម្មចិញ្ជឹមមាន់ស្រែទូទាំងខេត្ត ដែលឧបត្ថម្ភ ពីគម្រោង Aspire
73
08-July-2020
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

      ប៉ៃលិន៖ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដែលគាំទ្រដោយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ (Aspire) បានផ្តល់សំភារៈ និងពូជមាន់ដល់បណ្តុំអាជីវកម្ម កសិកម្មចិញ្ជឹមមាន់ស្រែទូទាំងខេត្តប៉ៃលិន ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន។

      ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ខេត្តប៉ៃលិនមានសក្តាកនុពលលើវិស័យទេសចរណ៍ ដោយមានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកលេងកំសាន្ត ហើយសេចក្តីត្រូវការផ្នែកម្ហូបអាហារមានការកើនឡើង ប៉ុន្តែពេលខ្លះយើងមិនអាចបំពេញតម្រូវបាន ដូច្នេះសូមបងប្អូនប្រជាកសិករយើងទាំងអស់ ត្រូវខិតខំប្រឹងប្រែង ដាំដុះបន្លែបង្ការ និងចិញ្ចឹមមាន់ស្រែឱ្យបានច្រើន តាមវិធីសាស្រ្ត និងបច្ចេកទេស របស់មន្ត្រីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទដែលចង្អុលបង្ហាញ។

      ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ជំរុញដល់មន្ត្រីជំនាញនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ត្រូវចុះណែនាំ និងផ្តល់បច្ចេកទេស ដល់ប្រជាកសិករ ជាពិសេសការចិញ្ចឹមមាន់ស្រែនេះ ដើម្បីបំពេញតម្រូវការទីផ្សារក្នុងខេត្ត ក្នុងន័យលើកកម្ពស់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋអោយបានកាន់តែធូធាជាងមុន ដែលជាការចូលរួមការ់បន្ថយការចំណាក់ស្រុកទាំងប្រថុយប្រថាននៅក្រៅប្រទេស  ក្នុងការជម្រុញកំណើនសេដ្ឋជាតិ ខណៈកំពុងរងផលប៉ះពាល់ ដោយជំងឺកូវីត-១៩។

      នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម ផាន់ ចាន់ធុល ក៍បានមានប្រសាសន៍កោតសសើរដល់មន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ នឹងនេសាទខេត្ត និងកម្មវិធីផ្សព្វផ្សាយបច្ចេកទេសថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ (Aspire) ដែលបានបណ្តុះបណ្តាល បច្ចេកទេស និងផ្តល់ពូជមាន់ស្រែ ព្រមទាំងម៉ាស៊ុនភ្ញាស់កូនមាន់ ដល់ប្រជាកសិករក្នុងខេត្ត ដើម្បីបង្កើនអាជីព និងមុខរបរ ព្រមទាំងបង្កើតការងារ អោយពួកគាត់មានជីវភាពកាន់តែល្អប្រសើឡើង ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

      បើតាមរបាយការណ៍របស់ លោក សាយ សុផាត ប្រធានមន្ទីរ កសិកម្ម រុក្ខា ប្រម៉ាញ់ និង នេសាទខេត្តប៉ៃលិនបានឱ្យដឹងថា៖ សំភារៈ និងពូជមាន់ ដែលផ្តល់ជូនដល់បណ្តុំអាជីវកម្ម កសិកម្មចិញ្ជឹមមាន់ស្រែ នាំពេលនេះ គឺមានចំនួន ១៧បណ្តុំ អាជីវកម្ម មាន់ស្រែ ដោយមានមេមាន់ពូជមានសរុប ១១៤០ក្បាល បាមាន់ពូជមានចំនួន ១៦០ក្បាល និងទូរភ្ញាស់ពងមាន់ ចំនួន ២៤ទូ៕

ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ