រដ្ឋបាលខេត្តកោះកុង រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពី"បច្ចុប្បន្នភាពនៃវិស័យប្រេងកាតនៅកម្ពុជា"
July 10, 2020 អ្នកទស្សនា :

      ថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២០ លោក ទូ សាវុធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម ញឹក សុមេធ អនុរដ្ឋលេខាធិការ ក្រសួងរ៉ែ និងថាមពល ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពី"បច្ចុប្បន្នភាពនៃវិស័យប្រេងកាតនៅកម្ពុជា"។

      លោកអភិបាលរងខេត្ត បានលើកឡើងថា ក្នុងខេត្តកោះកុង មានសមិទ្ធផលធំៗជាច្រើន រួមមានវារីអគ្គិសនី៤កន្លែង ដែលកំពុងផលិតអគ្គិសនីសម្រាប់ប្រើប្រាស់ក្នុងខេត្ត និងចែកចាយទូទាំងប្រទេស ហើយបន្តិចទៀតនេះយើងក៏មាននៅរោងចក្រផលិតអគ្គិសនីដើរដោយថាមពលធ្យូងថ្ម រួមជាមួយស្ថានីយ៍ប្រេងឥន្ធនៈនិងឧស្ម័នឥន្ធនៈ និងស្ថានីយរួមប្រេងនិងឧស្ម័នឥន្ធនៈ។ សមិទ្ធិផលដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលខេត្តកោះកុង ត្រូវឱ្យមានការចូលរួមទាំងអស់គ្នាពីបងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ អាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ និងយុវជនគ្រប់គ្នាៗ ចូលរួមថែរក្សាការពារឲ្យបានល្អ។

      ក្នុងឱកាសល្អនេះទាំងអស់គ្នាបានបន្ថែមការយល់ដឹងពីការប្រែប្រួល និងវិវឌ្ឍន៍ថ្មីៗនៃវិស័យប្រេងកាតនៅកម្ពុជា មានការធ្វើធុរកិច្ច ដើម្បីទាញយកមកប្រើប្រាស់ គោលនយោបាយ និងសកម្មភាពអាទិភាពនៃវិស័យប្រេងកាតកម្ពុជា ព្រោះថាប្រទេសយើងនឹងក្លាយជាប្រទេសផលិតប្រេងក្នុងពេលឆាប់ៗនេះ នេះយោងតាមការបញ្ជាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា រួមទាំងក្រសួងរ៉ែ និងថាមពល៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង
 

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ