logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តកោះកុង រៀបចំពិធីផ្សព្វផ្សាយច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាតសារាចរសុវត្ថិភាព និងវគ្គបណ្តុះបណ្តាលស្តីពីហានិភ័យ ដល់អាជ្ញាធរមូលដ្ឋានគ្រប់បណ្តាក្រុង ស្រុក
62
06-August-2020
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

      ថ្ងៃព្រហស្បតិ៍ ទី៦ ខែសីហា ឆ្នាំ២០២០ លោក ទូ សាវុធ អភិបាលស្តីទីខេត្តកោះកុង បានអញ្ជើញស្វាគមន៍លោកជំទាវ ទិត លីនដា រដ្ឋលេខាធិការនៃក្រសួងរ៉ែ និងថាមពល និងមានការចូលរួមលោក ប៉ិច ស៊ីយ៉ុន ប្រធានមន្ទីររ៉ែថាមពល និងមានការចូលរួមមន្ត្រីគ្រប់ស្ថាប័ន ដែលពាក់ព័ន្ធ រួមទាំងអាជីវករ ក្នុងពិធីផ្សព្វផ្សាយច្បាប់ ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាតសារាចរសុវត្ថិភាព រៀបចំស្ថានីយប្រេង និងឧស្ម័នឥន្ទនៈ និងវគ្គបណ្តុះបណ្តាល ស្តីពីហានិភ័យ ដល់អាជ្ញាធរមូលដ្ឋានគ្រប់បណ្តាក្រុង ស្រុក។

      លោកអភិបាលស្តីទី សូមថ្លែងអណរគុណចំពោះលោកជំទាវ ដែលបានដឹកនាំមន្ត្រីជំនាញមកធ្វើការផ្សព្វផ្សាយដល់មូលដ្ឋាន យ៉ាងណាមិញសូមអោយអស់លោក លោកស្រី ជាមន្ត្រីជំនាញ និងអាជីវករ សូមមេត្តាយកចិត្តទុកដាក់ ស្តាប់ការផ្សព្វផ្សាយច្បាប់ ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាតសារាចរសុវត្ថិភាព រៀបចំស្ថានីយប្រេង និងឧស្ម័នឥន្ទនៈ និងវគ្គបណ្តុះបណ្តាល ស្តីពីហានិភ័យ ដល់អាជ្ញាធរមូលដ្ឋានគ្រប់បណ្តាក្រុង ស្រុក សម្រាប់យកទៅអនុវត្តក្នុងមូលដ្ឋាន ធ្វើយ៉ាងណាជៀសផុតពីហានិភ័យទាំងឡាយ ដែលអាចកើតមានជាយថាហេតុ៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ