logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តសៀមរាប ចុះជំរុញអនុវត្តទេសចរណ៍សុវត្ថិភាពបន្ថែមលើសេវាកម្មដឹកជញ្ជូន រឺម៉ក ម៉ូតូកង់បី និងរថយន្ត
162
17-August-2020
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

      នារសៀល​ថ្ងៃទី​ ១៧ ខែសីហា​ ឆ្នាំ២០២០ ឯកឧត្តម​ ទៀ​ សីហា​ អភិបាលនៃគណ:អភិបាលខេត្តសៀមរាប បានបន្តចុះពិនិត្យនិងត្រៀមដល់ភ្នាក់ងារដឹកជញ្ជូន រឺម៉ក ម៉ូតូកង់បី រថយន្តដឹកជញ្ជូនចំនួន ១២០គ្រឿងបន្ថែមទៀត ដោយប្រគល់របាំងមុខការពារចំនួន ១២០របាំង និងឧបត្ថម្ភថវិកាចំនួន ១០ ០០០រៀល ដើម្បីចូលរួមទប់ស្កាត់វិធានការការពារ និងផ្សព្វផ្សាយអំពីជំងឺកូវីដ១៩ សម្រាប់ថ្ងៃបុណ្យឈប់សម្រាក ក៏ដូចជាអនុវត្តនៅពេលបន្តក្នុងការទទួលភ្ញៀវទេសចរ។ កន្លងមក ឯកឧត្តម អភិបាលខេត្ត បានផ្សព្វផ្សាយ និងជំរុញដល់ប្រតិបត្តិករទេសចរណ៍ ដែលបានធ្វើបដិសណ្ឋារកិច្ចភ្ញៀវទេសចរណ៍លើគ្រប់សេវាកម្មក្នុងខេត្ត អនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ប្រយុទ្ធ និងទប់ស្កាត់ជំងឺកូវីដ១៩។

      រដ្ឋបាលខេត្ត ក៏ដូចជាក្រុមការងារសូមស្នើដល់បងប្អូនដែលអញ្ជើញចូលរួមទាំងអស់បន្តសហការជាមួយក្រុមការងារ ក៏ដូចជាចូលរួមអនុវត្តតាមគោលការណែនាំរបស់ក្រសួងសុខាភិបាល និងសូមកុំភ្លេច និងត្រូវចងចាំនូវ​ ០៣ចំណុច ដូចខាងក្រោម​ ដេីម្បីការពារ និងចូលរួមទប់ស្កាត់​ជំងឺកូវីដ១៩ ៖

១.កុំភ្លេច ត្រៀមម៉ាស់ ឬក្រម៉ា

២.កុំភ្លេច ជែល ឬអាល់កុលលាងដៃ (យើងបានត្រៀម សាប៊ូលាងដៃជូននៅតាមទីសាធារណផងដែរ)

៣.កុំភ្លេច រក្សាគម្លាតសុវត្ថិភាពសង្គម (ចូលរួមការពារការរាលត្បាតនៃជំងឺកូវីដ-១៩)

នេះគឺជាឆន្ទះ និងគោលជំហររបស់ថ្នាក់ដឹកនាំខេត្ត ដើម្បីពង្រឹងសុវត្ថិភាពវិស័យទេសចរណ៍ បង្ហាញថាខេត្តសៀមរាប មានសុវត្ថិភាព និងមានវិធានការទប់ស្កាត់ជំងឺកូវីដ១៩៕

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ