លោកជំទាវ មិថុនា ភូថង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីពិភាក្សា ត្រៀមរៀបចំសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ នូវផ្លូវបេតុង ០១ខ្សែ និងត្រៀមរៀបចំសង្ក្រានកោះកុង
March 16, 2018 អ្នកទស្សនា :

ថ្ងៃសុក្រ ១៥ រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំដោយមានការចូលរួមពីលោក លោកស្រីអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាព លោក លោកស្រី នាយកទីចាត់ការ ប្រធានអង្គភាព លោកអភិបាលក្រុង ស្រុក និងអ្នកពាក់ព័ន្ធនានា ដើម្បីពិភាក្សា និងត្រៀមលក្ខណ:រៀបចំសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ វិថី តាឆែម យាយយិប ជាផ្លូវបេតុង មានប្រវែង ៤,៣៥០ ម៉ែត្រ ទទឹង ៦ម៉ែត្រ នៅចំណុចឆ្មារបាត់(ផ្លូវឆ្មារបាត់) ក្នុងភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទដែលជាអំណោយរបស់លោក យាយយិប។ ព្រមទាំងត្រៀមរៀបចំសង្រ្កានកោះកុង ដើម្បីអបអរសាទរបុណ្យចូលឆ្នាំ ប្រពៃណីជាតិ និងទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកទស្សនាកំសាន្ត នៅទឹកដីខេត្តកោះកុង៕

ប្រភពព័ត៌មាន: រដ្ឋបាលខេត្តកោះកុង (ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ