ថ្នាក់ដឹកនាំខេត្តកំពត អញ្ជើញចូលរួមពិធីរាប់បាតឆ្លងបុណ្យកាន់បិណ្ឌទី៩ នៅវត្តព្រះពុទ្ធជ័យមង្គលារាម ក្រុងកំពត
September 11, 2020 អ្នកទស្សនា :

      ព្រឹកថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត និងលោកជំទាវ ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ បានអញ្ជើញ ចូលរួមរាប់បាតវេរភត្ត ប្រគេនព្រះសង្ឈ ដារឆ្លងពិធីបុណ្យកាន់បិណ្ឌទី៩ នៅវត្តព្រះពុទ្ធជ័យមង្គលារាម ហៅវត្តវាលពួច សង្កាត់អណ្តូងខ្មែរ ក្រុងកំពត និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាព ជុំវិញខេត្ត អភិបាលក្រុងកំពត លោកចៅសង្កាត់ ព្រមទាំងពុទ្ធបរិស័ទ ជិតឆ្ងាយ ចំណុះជើងវត្ត។

      ជាមួយគ្នានោះដែរ ឯកឧត្តមអភិបាលខេត្តបានប្រគេននូវគ្រឿងឧបភោគបរិភោគ រួមមានអង្ករ និងមីដល់វត្ត ព្រមទាំងបានផ្តល់ថវិការមួយចំនួនដល់កំលាំងការពារផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តកំពត

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ