ឯកឧត្តម គួច ចំរើន បានអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបការងារសុខាភិបាលខេត្តកំពង់ចាម ឆ្នាំ២០១៧ និងលើកទិសដៅភារកិច្ច ឆ្នាំ២០១៨
March 16, 2018 អ្នកទស្សនា :

ភារកិច្ចរបស់គ្រូពេទ្យទោះអ្នកជំងឺជាអ្នកមានរឺអ្នកក្រគឺត្រូវតែព្យាបាលពួកគាត់នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តម គួច ចំរើន នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារសុខាភិបាលខេត្តកំពង់ចាម ឆ្នាំ២០១៧ និងលើកទិសដៅភារកិច្ច ឆ្នាំ២០១៨ នារសៀលថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃ១៦ ខែមិនាឆ្នាំ២០១៨ ។ឯកឧត្តមបានបន្តទៀតថាទោះជាគ្លីនិក ឯកជនក៏បានចូលរួមជួយព្យាបាលជំងឺអោយប្រជាជនយើងទាំងអស់គ្នាដែរ។ឯកឧត្តមក៏បានបន្ថែមទៀតថា ទោះជានៅបរទេសក៏មានពេទ្យឯកជនដែរ តែមិនត្រូវយកអ្នកជំងឺជាមូយព្យាបាលរបស់ខ្លួននោះដែរ កន្លងមកមានក្រុមម៉ូតូឌុបបានបង្ខំអ្នកជំងឺអោយទៅគ្លីនិកដែលបានផ្តល់ថវិកាអោយខ្លួន ដោយសារតែផលប្រយោជន៍របស់ខ្លួនបានបំភ្លេចវិជ្ជាជីវះជាគ្រូពេទ្យ ហេតុនេះសូមកុំអោយវិជ្ជាជីវះរបស់ខ្លួនអោយទាបដូច្នេះ។ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តកំពង់ចាម (ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ