ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខ័ណ្ឌសីមាព្រះវិហារថ្មី និងសម្ពោធសមិទ្ធផលនានាក្នុងវត្តសេក្វារាម
March 17, 2018 អ្នកទស្សនា :

ព្រឹកថ្ងៃសៅរ៍ ១កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខ័ណ្ឌសីមាព្រះវិហារថ្មី និងសម្ពោធសមិទ្ធផលនានាក្នុងវត្តសេក្វារាម (ហៅវត្តប៉ោយតាសេក) ស្ថិតក្នុងភូមិប៉ោយតាសេក ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង ។ ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវអនុរដ្ឋលេខាធិការ ទីប្រឹក្សា ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត គណៈអភិបាលស្រុកថ្មគោល លោកយាយ លោកតា ជាពុទ្ធបរិស័ទ បងប្អូនប្រជាពលរដ្ឋចំណុះជើងវត្ត ប្អូនៗយុវជន សិស្សានុសិស្ស បានចូលរួមយ៉ាងច្រើនកុះករ ។ ក្នុងស្រុកថ្មគោលមានវត្តចំនួន ៣២វត្ត ក្នុងនោះវត្តគណៈមហានិកាយចំនួន២៨វត្ត និងគណៈធម្មយុត្តិនិកាយមានចំនួន៤វត្ត និងព្រះសង្ឃសរុបមានចំនួន៣៦៥អង្គ ។ ដោយឡែកវត្តសេក្វារាម ហៅវត្តប៉ោយសំរោង បានផ្តើមកសាងឡើងនៅឆ្នាំ១៩៨៧ ក្នុងសម័យរដ្ឋកម្ពុជា លើផ្ទៃដីចំនួន ១៥,៩៦៣ម៉ែត្រក្រឡា ដោយកាលនោះពុំទាន់មានព្រះវិហារនៅឡើយ ក្រោយមកចាប់តាំងពីឆ្នាំ១៩៨៧ រហូតដល់ឆ្នាំ២០០៩ បានកសាងសមិទ្ធផលជាច្រើននៅក្នុងវត្ត ។ ព្រះវិហារនេះបានកសាងជាបន្តបន្ទាប់រហូតដល់បានរួចជាស្ថាពរដោយចណាយថវិកាអស់ចំនួន ១៨១,០៩៧ ដុល្លា ។

ប្រភពព័ត៌មាន: រដ្ឋបាលបាត់ដំបង (ថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ