logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលនៃគណៈអភិបាលខេត្តកែប នាំយកអំណោយសាខាកាកបាទក្រហមកម្ពុជាខេត្តជូនប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ទ្រាក់
116
21-September-2020
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

​       ខេត្តកែប៖ ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃអាទិត្យ ទី២០ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប និងជាប្រធានគណៈកម្មាធិការសាខាកាកបាទកម្ពុជាខេត្តកែប ដោយមានការអញ្ជើញចូលពីសំណាក់ឯកឧត្តម លោកជំទាវអនុប្រធាន សមាជិក សមាជិកាគណៈកម្មាធិការសាខា បាននាំយកអំណោយមនុស្សធម៌ដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនគ្រួសារប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ទ្រាក់ ដើម្បីជួយសម្រួលក្តីលំបាក និងដោះស្រាយបញ្ហាប្រឈមមួយចំនួន។ អំណោយមនុស្សធម៌នាឱកាសនោះរួមមាន៖ អង្ករ ទឹកត្រី និងថវិកាមួយចំនួន ។

      នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និងជាប្រធានគណៈកម្មាសាខាកាកបាទក្រហមកម្ពុជាខេត្តកែប បានពាំនាំនូវក្តីនឹករលឹក និងការសាកសួរសុខទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចប្រធានតែងតែបានយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ ក្តីលំបាករបស់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន គ្រប់រាជធានី ខេត្ត ។ ឯកឧត្តមក៏បានមានប្រសាសន៍បន្ថែមទៀតថា ការផ្តល់ជូននូវអំណោយមនុស្សធម៌នាឱកាសនេះ គឺជាការជួយសម្រាលក្តីលំបាករបស់បងប្អូនបានមួយគ្រាៗប៉ុណ្ណោះ ដោយមិនអាចគ្រប់គ្រាន់រហូតនោះទេ ប៉ុន្តែអ្វីដែលបងប្អូនត្រូវធ្វើដើម្បីឲ្យជីវភាពរបស់ប្អូនកាន់តែមានជីវភាពប្រសើរឡើងនោះ បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវខិតខំប្រកបរបរចិញ្ចឹមជីវិតបន្ថែម ដាំដំណាំរួមផ្សំ ក៏ដូចជាដំណាំកសិកម្មផ្សេងៗក្នុ្ងងការសម្រួលជីវភាពរស់នៅប្រចាំថ្ងៃ ។ ក្រៅពីនេះ ឯកឧត្តម ក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចៀសចាកឆ្ងាយពីល្បែងស៊ីសងគ្រប់ប្រភេទ អប់រំណែនាំកូនចៅកុំឲ្យប្រព្រឹត្តនូវការសេពគ្រឿងញៀន និងជាចុងក្រោយឯកឧត្តម បានអប់រំណែនាំដល់ប្រជាពលរដ្ឋត្រូវតាមដានចូលរួមការពារ និងទប់ស្កាត់នូវជំងឺកូវីដ-១៩ តាមការអប់រំណែនាំរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសុខាភិបាល។

      គួរជម្រាបថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌកន្លងមកនេះ ខេត្តកែបមានភ្លៀងធ្លាក់លាយលំជាមួយខ្យល់បក់បោកយ៉ាងខ្លាំង បានបណ្តាលឲ្យផ្ទះប្រជាពលរដ្ឋមួយចំនួននៅមូលដ្ឋានក្រុង ស្រុកទាំងពីរបស់ខេត្តកែបត្រូវបានទទូលរងគ្រោះខូចខាតធ្ងន់ស្រាលអស់មួយចំនួន៕

ប្រភព៖ រដ្ឋបាលខេត្តកែប

thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ