រដ្ឋបាលខេត្តកោះកុង បើកកិច្ចប្រជុំស្តីពីការជ្រើសរើសផលិតផលខ្មែរ ដែលជាសក្តានុពលរបស់ខេត្តកោះកុង ដើម្បីបញ្ចូលជាផលិតផលបឋមភូមិ១ ផលិតផល១ ថ្នាក់ជាតិ
September 28, 2020 អ្នកទស្សនា :

      ថ្ងៃចន្ទទី២៨ ខែកញ្ញា ឆ្នាំ២០២០ លោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនំាកិច្ចប្រជុំ ស្តីពីការជ្រើសរើសផលិតផលខ្មែរ ដែលជាសក្តានុពលរបស់ខេត្តកោះកុង ដើម្បីបញ្ចូលជាផលិតផលបឋមភូមិ១ ផលិតផល១ ថ្នាក់ជាតិ។

      លោកអភិបាលរងខេត្ត បានស្នើសូមអោយអាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរជំនាញពាក់ព័ន្ធ និងសមាជិកគណៈកម្មាធិការខេត្តកោះកុង ធ្វើយ៉ាងណាជ្រើសរើសផលិតផលិតផលខ្មែរ និងជាសក្តានុពលរបស់ខេត្ត ដើម្បីបញ្ចូល ជាផលិតផលបឋមភូមិ១ ផលិតផល១ អោយបានសមស្របទៅនឹងគោលការណ៍ណែនាំ និងសក្តានុពលខ្ពស់ទាំងទិដ្ឋភាពសេដ្ឋកិច្ច និងសង្គម ចំនួន ១២-២០ មុខលើវិស័យកសិកម្ម សិប្បកម្ម ឧស្សាហកម្មកែច្នៃ និងសេវាកម្មសម្រាប់រាប់បញ្ចូលជាផលិតផលបឋមភូមិមួយផលិតផលមួយ៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ