រដ្ឋបាលខេត្តកំពង់ឆ្នាំង សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវចំណតរថយន្តតូចសាធារណៈនៅសួនច្បារដើមពោធិ៍ព្រឹក្ស ក្នុងក្រុងកំពង់ឆ្នាំង
September 28, 2020 អ្នកទស្សនា :

      កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្ដម ឈួរ ច័ន្ទឌឿន អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ អញ្ជើញជាអធិបតីសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនូវចំណតរថយន្តតូច សាធារណៈនៅសួនច្បារដើមពោធិ៍ព្រឹក្ស ក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង មានការអញ្ជើញពីឯកឧត្ដមសមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត លោក លោកស្រីប្រធានអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង សង្កាត់កំពង់ឆ្នាំង និងប្រជាពលរដ្ឋ។

      ឯកឧត្ដម ឈួរ ច័ន្ទឌឿន បានមានប្រសាសន៍ថាចំណតរថយន្តតូចថ្មីនេះគឺជាសមិទ្ធិផលរបស់ខេត្តកំពង់ឆ្នាំង ដែលមានមានទទឹង ១៧ម៉ែត្រ និងបណ្តោយ ៧៥ម៉ែត្រ ការស្ថាបនានូវចំណតរថយន្តតូចនៅចំកណ្តាលក្រុង គឺដើម្បីឱ្យប្រជាពលរដ្ឋក្នុងខេត្ត និងអ្នកធ្វើដំណើរឆ្លងកាត់ងាយស្រួលចតរថយន្ត ដើម្បីដើរកំសាន្ត និងហាត់ប្រាណ ម្យ៉ាងទៀតក៏អាចកាត់បន្ថយពីការចតរថយន្តតាមចិញ្ចើមផ្លូវគ្មានសណ្តាប់ធ្នាប់ទៀតផង៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ