អាជ្ញាធរខេត្តបាត់ដំបង បើកកិច្ចប្រជុំពិនិត្យ និងវាយតម្លៃលើការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោល (២០១៩ ) និងជំរុញការរៀបចំធ្វើប័ណ្ណកម្មសិទ្ធិលើអចលនវត្ថុទ្រព្យសម្បត្តិរដ្ឋនៅថ្នាក់ក្រោមជាតិ
September 28, 2020 អ្នកទស្សនា :

      នៅព្រឹកថ្ងៃចន្ទ ១១កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ លោក អ៊ុយ សុធាវី អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យ និងវាយតម្លៃលើការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោល (២០១៩ ) និងជំរុញការរៀបចំធ្វើប័ណ្ណកម្មសិទ្ធិលើអចលនវត្ថុទ្រព្យសម្បត្តិរដ្ឋនៅថ្នាក់ក្រោមជាតិ ដោយមានការអញ្ជើញចូលរួមដោយ លោក សៀក សុភ័គ អគ្គនាយករង នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ លោក ប៉ោ ទ្រីឌឿន ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបាត់ដំបង លោកស្រី អភិបាល នៃគណៈអភិបាលក្រុងស្រុកទាំង១៤ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត នៅសាលប្រជុំ សាលាខេត្តបាត់ដំបង។

      ការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោលរៀងរាល់៥ឆ្នាំម្ដង ដោយអនុលោមតាមបែបបទ នីតិវិធី និងទម្រង់គំរូរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយកន្លងមក បញ្ជីសារពើភណ្ឌឆ្នាំគោល ធ្លាប់បានរៀបចំចំនួន៣ដងរួចមកហើយ គឺនៅឆ្នាំ២០០៤ ឆ្នាំ២០០៩ និងឆ្នាំ២០១៤ ហើយសម្រាប់ឆ្នាំ២០១៩ ជាឆ្នាំដែលត្រូវរៀបចំបញ្ជីសារពើភណ្ឌឆ្នាំគោលសាជាថ្មី។ ក្នុងកិច្ចប្រជុំនេះគឺ ដើម្បីធ្វើការជំរុញដល់អង្គភាពនៅថ្នាក់ក្រោមជាតិរួមមាន រដ្ឋបាលរាជានីខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្ទីរអង្គភាពជំនាញក្នុងរាជធានីខេត្ត ឲ្យរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោល(បញ្ជីឆ្នាំ២០១៩)ឲ្យបានរួចរាល់ត្រឹមដំណាច់ត្រីមាសទី១ ក្នុងឆ្នាំ២០២០ខាងមុខនេះ៕

ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ