ថ្នាក់ដឹកនាំខេត្តសៀមរាប អញ្ជើញចុះសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនៅតាមបណ្តាសាលាក្រុង ស្រុក
September 28, 2020 អ្នកទស្សនា :

      ព្រឹកថ្ងៃ ២៨ ខែកញ្ញា ឆ្នាំ២០២០ ក្រុមប្រឹក្សាស្រុក អភិបាលស្រុក តំណាងមន្ទីរអប់រំយុវជននិងកីឡាខេត្តសៀមរាប ប្រធានការិយាយាលយ័អប់រំស្រុក កម្លាំងអាវុធហត្ថស្រុក ផ្នែកសឹករងស្រុក បានទទួលស្វាគមន៍ និងអមដំណើរ ឯកឧត្តម តោ គិមស៊ាន និងលោកជំទាវ ស៊ុន សុវណ្ណនី សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប អញ្ជើញចុះសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស តាមសាលាដែលទើបបើកដំណើការឡើងវិញនៅតាមបណ្តាក្រុង ស្រុក ក្នុងខេត្តសៀមរាប។

      តាមរយៈការចុះពិនិត្យនិងសំណេះសំណាលនេះ ឯកឧត្តម លោកជំទាវ ប្រតិភូបានធ្វើការវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់របស់លោកនាយក នាយការ និងលោកគ្រូ អ្នកគ្រូ ក្នុងការអនុវត្តគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការរក្សាគម្លាតអង្គុយរបស់សិស្សានុសិស្ស ការរៀបចំអោយមានសម្ភារ អាល់កុល សាប៊ូតាមបណ្តាមុខបន្ទប់អគារ និងការពាក់ម៉ាស់ជាប្រចាំ។ ជាមួយគ្នានេះ ក៏សង្កេតនិងឃើញទឹកមុខរីករាយរបស់សិស្សានុសិស្សក៏ដូចជាអាណាព្យាបាល ក្រោយពីសាលាត្រូវបានអនុញ្ញាតអោយបើកដំណើរការឡើងវិញ។

      ទន្ទឹមនឹងនេះ ឯកឧត្តម លោកជំទាវក៏បានផ្តល់អនុសាសន៍ល្អៗ និងសូមអោយយើងទាំងអស់គ្នាបន្តប្រុងប្រយត្ន័អោយបានជាប្រចាំនូវការថែរក្សាសុខភាពនិងអនាមយ័អោយបានខ្ជាប់ខ្ជួននិងត្រឹមត្រូវតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល។ ម្យ៉ាងទៀត នៅតាមសាលានីមួយៗ ត្រូវធ្វើការអប់រំដល់សិស្សានុសិស្សឱ្យមានការម៉ាស់ និងការរក្សាគម្លាតឱ្យបានត្រឹមត្រូវ ជៀសវាងមានការឆ្លងជំងឺកូវីដ១៩ ដល់សហគមន៍ មួយវិញទៀតប្រសិនបើមានបញ្ហាអ្វីកើតឡើងសូមរាយការណ៍ជូនដល់អាជ្ញាធរក្រុង ស្រុកឱ្យបានទាន់ពេលវេលា៕

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ