logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បន្ដចុះពិនិត្យស្ថានភាពទំនប់ទឹក និងទ្វារទឹកសំខាន់ៗក្នុងខេត្ដ
35
12-October-2020
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

      កំពង់ស្ពឺ៖ នាព្រឹកថ្ងៃចន្ទទី១២ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម វ៉ី សំណាង ដឹកនាំក្រុមការងារចុះពិនិត្យទំនប់ទឹកអូរស្យាស្ថិតនៅក្នុងឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ ទន្ទឹមនឹងចុះពិនិត្យនេះផងដែរ រដ្ឋបាលខេត្តកំពង់ស្ពឺ ក៏បានជូនដំណឹងស្តីអំពីស្ថានភាពជំនន់ទឹកភ្លៀងក្នុងខេត្តកំពង់ស្ពឺ ដោយយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយមស្តីពីស្ថានភាពអាកាសធាតុ និងយោងតាមស្ថានភាពធាតុអាកាស នៅបន្តធ្លាក់ភ្លៀងគ្រប់ដណ្តប់ទូទាំងប្រទេស ដោយឡែកខេត្តកំពង់ស្ពឺក៏បន្តទទួលរងនូវឥទ្ធិពលវិសម្ពាធទាបនេះផងដែរ ។

      ផ្អែកតាមស្ថានភាពដូចបានបញ្ជាក់ខាងលើនេះ រដ្ឋបាលខេត្តកំពង់ស្ពឺមានកិត្តិយសសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅផ្នែកខាងក្រោមនៃទំនប់ចាន់ថ្នាល ប្រជាពលរដ្ឋដែលរស់នៅផ្នែកខាងក្រោម និងខាងលើទ្វាទឹករលាំងជ្រៃ ស្របតាមបណ្ដោយដងស្ទឹងព្រែកត្នោត សូមមេត្តាត្រៀមបង្ការនិងប្រុងប្រយ័ត្នខ្ពស់ ដោយជំនន់ទឹកភ្លៀងនេះអាចនឹងកើតមានឡើងនៅតាមតំបន់ដូចជម្រាបជូនខាងលើ ជាយថាហេតុ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ស្ពឺ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ