logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ អញ្ជើញចុះពិនិត្យស្ថានភាពកម្ពស់ទឹកទំនប់ស្វាយ និងទំនប់អូត្រែង ស្រុកគងពិសី
104
12-October-2020
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

     កំពង់ស្ពឺ៖ នាព្រឹកថ្ងៃអាទិត្យ ទី១១ ខែតុលា ឆ្នាំ២០២០ ឯកឧត្ដម វ៉ី សំណាង អភិបាលនៃគណអភិបាលខេត្ត អមដំណើរដោយមន្ទីរជំនាញពាក់ព័ន្ធ លោកអភិបាលនៃគណអភិបាលស្រុក និងក្រុមការងារ បានអញ្ជើញចុះពិនិត្យស្ថានភាពកម្ពស់ទឹកនៅទំនប់ស្វាយ ឃុំស្រង់ និងទំនប់អូរត្រែង ឃុំជង្រុក ស្រុកគងពិសី ដោយបច្ចុប្បន្នអាងទឹកទំនប់ស្វាយ មានបរិមាណទឹកប្រមាណ ៣៥% និងអាងទឹកអូត្រែងមានបរិមាណទឹក១០០% នៃផ្ទៃអាងដែលស្តុកទុកសម្រាប់បងប្អូនប្រជាពលរដ្ឋប្រើប្រាស់។

     ដោយឡែកបញ្ហាជំនន់ទឹកភ្លៀង នៅភូមិសាស្រ្តស្រុកគងពិសី និងទូទាំងខេត្តកំពង់ស្ពឺជារួម មិនមានអ្វីគួរអោយ ព្រួយបារម្មណ៍នៅឡើយ។ សម្រាប់ទីតាំងដែលជន់លិចនៅតាមដងផ្លូវ អូរ និងទីតាំងជាប់ផ្លូវទឹកមួយចំនួនបង្ករឡើយដោយការចាក់ដីលប់បិទផ្លូវទឹកពីសំណាក់បងប្អូនប្រជាពលរដ្ឋមួយចំនួនតូច ប៉ុន្តែ

     អាជ្ញារធរគ្រប់លំដាប់ថ្នាក់បានកំពង់អន្តរាគមន៍កាយបញ្ជៀសការលិចលង់ជាបន្តបន្ទាប់ផងដែរ។

តាមរបាយការណ៍របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺមានដូចតទៅ៖

1- ស្ថានភាពទូទៅ៖

- បិទទ្វារទឹកទំនប់តាសាល

- បើកទ្វាទឹករលាំងជ្រៃ បី ទ្វារ កម្ពស់ (១=២,៥០ ម; ២=១,៧០ ម ; ៣=១,៧០ ម)

២-ទឹកស្ទឹងព្រែកត្នោត៖

-រលាំងជ្រៃថ្ងៃនេះ ៧.២៦ ម/ថ្ងៃម្សិលមិញ ៧.២៦ ម ( ០,០០ ម )ហូរពីលើ កម្រិតកម្ពស់ធម្មតាសន្ទះ​ទ្វារទឹកផ្នែកខាងលើ= + ០,២៦ ម

-ពាមឃ្លៃថ្ងៃនេះ=៦,០៦ ម / ថ្ងៃម្សិលមិញ=៥.៤២ ម ( + ០,៦៤ ម )

-តាសាល ថ្ងៃនេះ=២០.១០ ម / ថ្ងៃម្សិលមិញ=២០.០០ ម ( + ០.

១០ ម ) ហូរពីលើកម្រិតកម្ពស់ខ្នងលើទំនប់បង្ហៀរ=១,១០ ម

- ទំនប់ចាន់ថ្នាល ថ្ងៃនេះ=៣,៣០ ម/ថ្ងៃម្សិលមិញ=៣,២៥ ម(+ ០,០៥ ម) ហូរពីលើសំណង់បង្ហៀរ= ០,១០ ម

- ទំនប់អន្លង់ជ្រៃ ថ្ងៃនេះ=៣,១៨ ម/ថ្ងៃម្សិលមិញ=៣,២២ ម( - ០,០៤ ម)

៣-សីតុណ្ហភាព៖

(តាមស្ថានីយ៍មិនស្វយ័ប្រវត្តិ)

-ថ្ងៃនេះ Max=៣១.០°c / Min =២៣.០°c

ថ្ងៃម្សិលមិញ Max=៣២.០°c / Min= ២២.០°c

៤- ទឹកភ្លៀង ៖

មានធ្លាក់ភ្លៀងនៅគ្រប់ក្រុង-ស្រុក ពី ១,០ មម ទៅ ៥៧,០ មម

- ស្រុកគងពិសី កម្រងសាលាស្រុក=៥៧,០ មម

- ស្រុកភ្នំស្រួច កម្រងអូរកូនត្រុំ=៥,០ មម; កម្រងស្រែខ្លុង=០០,០ មម

- ស្រុកសំរោងទង កម្រងព្រៃផ្តៅ=៧,០ មម; កម្រងអូរតារត្ន័=០,០ មម; កម្រងឃុំក្រាំងអំពិល=១៦,០ មម; កម្រងរលាំងជ្រៃ=៧,០ មម

- ស្រុកឱរ៉ាល់ កម្រងសាលាស្រុក=១៦,០ មម; កម្រងឃុំត្រពាំងជោរ=១៨,០ មម; កម្រងជាំ=២៥,០ មម

- ស្រុកថ្ពង កម្រងសាលាស្រុក=៨,០ មម

- ស្រុកបសេដ្ឋ កម្រងសាលាស្រុក=១០,០ មម

- ក្រុងច្បារមន=២០,០ ម៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ស្ពឺ

thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ