logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ថ្នាក់ដឹកនាំខេត្តកំពត អញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយសិស្សានុសិស្សនៅស្រុកបន្ទាយមាស និងស្រុកកំពង់ត្រាច
203
14-October-2020
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

      នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត បានដឹកនាំក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក អមដំណើរឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន អ្នកតំណាងរាស្ត្រមណ្ឌលកំពត និងជាប្រធានគណៈកម្មការទី១០ នៃរដ្ឋសភា ចូលរួមក្នុងពិធីសំណេះសំណាលជាមួយសិស្សានុសិស្ស នៅបឋមសិក្សា ចំនួន ០៤៖

១-សាលា បឋមសិក្សា និងមត្តេយ្យ ដូនបុណ្យស្ថិតនៅភូមិកោះឆ្វាំង ឃុំស្វាយទងខាងត្បូង ស្រុកកំពង់ត្រាច

២-សាលាបឋម និងមត្តេយ្យ អន្លង់ថ្ងាន់ ស្ថិតនៅភូមិអន្លង់ថ្ងាន់ ឃុំឫស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច

៣-សាលាបឋមសិក្សានិងមត្តេយ្យ សំព័រ ស្ថិតក្នុងភូមិសំព័រ ឃុំត្រពាំងសាលាខាងលិច ស្រុកបន្ទាយមាស

៤-សាលាបឋមនិងមតេយ្យ រលំទំពូង ស្ថិតនៅក្នុងភូមិរលំទំពូង ឃុំបន្ទាយមាសខាងលិចស្រុកបន្ទាយមាស។

      ក្នុងពិធីនាពេលនោះ ឯកឧត្ដមបណ្ឌិត​ បានចែកនំបង្កង ១កំប៉ុង ថវិកា ៥.០០០រៀល ដល់សិស្សម្នាក់ៗ សរុបសិស្សមាន ចំនួន ២,០០០នាក់ ស្មើនឹង ១០.០០០.០០០រៀល លោកគ្រូ អ្នកគ្រូ ៧២នាក់ ម្នាក់ៗទទួលបាននំ ១ប្រអប់ ថវិកា ៥០.០០០៛ ស្មើនឹង ៣.៦០០.០០០រៀល​ ផងដែរ។

      ក្នុងឱកាសនោះផងដែរ ឯកឧត្តម​ បណ្ឌិត​ ប៉ែន​ ស៊ីម៉ន​ បានជួយជួសជុលផ្លូវមួយខ្សែប្រវែង១៣គីឡូម៉ែត្រ(ផ្លូវ១៣ ១១បេ)​ ពីសាលាស្រុកបន្ទាយមាសចូលទៅវត្តរលំទំពូង ឃុំបន្ទាយមាសខាងលិច ស្រុកបន្ទាយមាស​ រហូតដល់ព្រំប្រទល់ខេត្តតាកែវ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាសិស្សានុសិស្ស៕

ប្រភព៖ រដ្ឋបាលខេត្តកំពត

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ