logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តកំពង់ធំ ផ្ដល់ជូនវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជាង៨០០ប័ណ្ណ ជូនប្រជាពលរដ្ឋនៅ ស្រុកសណ្តាន់
63
16-October-2020
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

      (រដ្ឋបាលខេត្តកំពង់ធំ)៖ ប្រជាពលរដ្ឋរស់នៅក្នុងស្រុកសណ្ដាន់ ខេត្តកំពង់ធំ ទទួលបានវិញ្ញាបនបត្រសម្គាល់ ម្ចាស់អចលនវត្ថុ ចំនួន ៨៤១ប័ណ្ណ ផ្ដល់ជូនដោយឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៦ ខែ តុលា ឆ្នាំ២០២០ នៅ ទីទួលសុវត្ថិភាពឈើទាល ក្នុងបរិវេណវត្តឈើទាល ឃុំឈើទាល ស្រុក សណ្ដាន់ ខេត្តកំពង់ធំ។

      ថ្លែងក្នុងពិធីនោះដែរ ឯកឧត្តម សុខ លូ មានប្រសាសន៍លើកឡើងថា វវិញ្ញាបនបត្រសម្គាល់ម្ចាស់ អចលនវត្ថុនេះ ជាប្រភេទប័ណ្ណថ្មីដែលមាន QRCode សម្រាប់ស្កេនស្វែង រកទិន្នន័យវិញ្ញាបនបត្រ សម្គាល់ ម្ចាស់អចលនវត្ថុ នៅលើប្រព័ន្ធគ្រប់គ្រងរបស់ក្រសួងដែនដីនគរូបនីយកម្ម និងសំណង។

      ឯកឧត្តមបន្ថែមទៀត វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនេះ ជាអាយុជីវិតរបស់យើង ពិតជាមានតម្លៃណាស់ ដែលវាជាអ្នកទ្រព្យសម្បត្តិកម្មសិទ្ធិរបស់យើង សូមរក្សាទុកដាក់ឱ្យបានល្អ សូមកុំលក់ដូរ ត្រូវចេះប្រមូល ផល ពី ដីធ្លីរបស់យើង ទៅតាមរដូវកាលនៃការបង្កបង្កើនផល ពីព្រោះដីមិនអាចកើតឡើងទេ ប៉ុន្តែមនុស្សអាច កើត បាន ជា រៀងរាល់ថ្ងៃ គឺទុកសំរាប់ចែកជូនកូនចៅយើងជំនាន់ក្រោយ។

      ឯកឧត្តមបន្ថែមទៀតថា មកដល់ពេលនេះ ស្ថានភាពទឹកនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ មិនទាន់ ដល់កម្រឹត កំពស់ប្រកាសប្រុងប្រយ័ត្ននោះទេ ។ ហើយនៅបណ្តាថ្ងៃខាងមុខនេះ សូមប្រុងប្រយ័ត្នខ្ពស់ ព្រោះនៅមាន ឥទ្ធិពល នៃព្យុះបន្តបោកបក់មកលើប្រទេសកម្ពុជាយើង អាចនឹងមានទឹកជន់កើតឡើង។ ទន្ទឹមនឹងនោះអាជ្ញាធរ ខេត្តក៏ដូចជាអាជ្ញាធរស្រុក ក៏បានត្រៀមរៀបចំទីទួលសុវត្ថិភាពចំនួន ៣ ទីតាំងសម្រាប់ជួយបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ នៅក្នុងស្រុកសណ្ដាន់នេះរួចជាស្រេច សុខទុក្ខរបស់ប្រជាពលរដ្ឋគឺជា សុខទុក្ខ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានខិតខំជំរុញដល់អាជ្ញាធរថ្នាក់ក្រោមជាតិ បន្តចុះមូលដ្ឋានដើម្បីពិនិត្យ មើលស្ថានភាព ទឹកនៅគ្រប់ ក្រុងស្រុក ទាំងអស់ និងពិនិត្យមើលផលប៉ះពាល់ស្រូវដំណាំរបស់បងប្អូនប្រជាពលរដ្ឋ និងជួយប្រជាពលរដ្ឋបាន ទាន់ពេលវេលា ។

      លើសពីនេះទៀតឯកឧត្តម សុខ លូ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមសូមរក្សាអនាម័យ ផឹកស្អាតហូបស្អាត ជាពិសេស ត្រូវមើលថែក្មេងៗឲ្យបានល្អ ដើម្បីចៀសផុតពីការលង់ទឹក ឆ្លងចរន្តអគ្គិសនី ក៏ដូចជាការការពារពីសត្វអសិរពិសនានាខាំឬទិចជាដើម។ ម្យ៉ាងវិញទៀតសូមពុកម៉ែបងប្អូនដែលឈ្មោះ ក្នុង បញ្ជី ឈ្មោះ បោះឆ្នោតសូមទៅពិនិត្យផ្ទៀងផ្ទាត់ឡើងវិញ ឲ្យបានត្រឹមត្រូវនូវការិយាល័យចុះឈ្មោះបោះឆ្នោត ហើយអ្នក ដែលគ្រប់អាយុមិនទាន់មានឈ្មោះក្នុងបញ្ជីបោះឆ្នោតសូមទៅចុះឈ្មោះបោះឆ្នោតទាំងអស់គ្នានិងទៅ បោះឆ្នោតឲ្យបានគ្រប់ៗគ្នាជូនគណបក្សមួយណាដែលយើងពេញ ចិត្តនឹងអាចរក្សាបាននូវកត្តា សុខ សន្តិភាព ជូន ជាតិ មាតុភូមិ ជាពិសេសមិនត្រូវជឿលើពាក្យញុះញង់របស់ជនអគតិមួយចំនួនតូចដែលមានបំណង ចង់បំផ្លាញ សុខសន្តិភាពនោះទេ។

      ចុងក្រោយឯឧត្តម សុខ លូ បានអំពាវនាវដល់បងប្អូប្រជាពលរដ្ឋ ចូលរួម ការពារ ទប់ស្កាត់ ការ ឆ្លង រីករាលដល់ជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាពខ្ពស់ គ្មានការឆ្លងរីករាលដាលនៅក្នុងសហគមន៍ គ្មានករណីស្លាប់ មានតែករណីវិជ្ជមាននាំចូលតិចតួចដែលបានទទួលការត្រួតពិនិត្យ ព្យាបាល ថែទាំដោយ គ្រូពេទ្យជំនាញកម្ពុជា គ្រូពេទ្យស្ម័គ្រចិត្ត ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធប្រកបដោយភាពហ្មត់ចត់៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ធំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ