នៅព្រឹកថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានប្រគល់អាវពោង និងជែល ដល់រដ្ឋបាលក្រុង ស្រុក នៅសាលាខេត្តកំពត។
អញ្ជើញចូលរួមក្នុងពិធីនេះមាន ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោក លោកស្រីប្រធាន មន្ទីរ អង្គភាពជុំវិញខេត្ត លោកនាយករដ្ឋបាលខេត្ត នាយកទីចាត់ការ អង្គភាព ចំណុះសាលាខេត្ត។
នៅក្នុងពិធីនេះ ឯកឧត្តម អភិបាលខេត្ត បានចែកជូនដល់រដ្ឋបាលក្រុង ស្រុក ក្នុងមួយក្រុង ស្រុក ទទួលបាន
-អាវពោងចំនួន ២០អាវ
-ជែលលាងដៃ ចំនួន ១០កេស ក្នុងមួយកេសមានចំនួន២០ដប៕
ប្រភព៖ រដ្ឋបាលខេត្តកំពត