logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ថ្នាក់ដឹកនាំខេត្តកំពង់ចាម ចុះពិនិត្យការងារបង្កបង្កើនផលស្រូវវស្សារបស់ប្រជាកសិករនៅស្រុកជើងព្រៃ
82
16-October-2020
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

​      ខេត្តកំពង់ចាម៖ នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម រួមជាមួយលោកជំទាវអភិបាលរងខេត្ត បានដឹកនាំមន្ត្រីពាក់ព័ន្ធ អាជ្ញាធរស្រុកជើងព្រៃ និងអាជ្ញាធរឃុំ អញ្ជើញចុះពិនិត្យការងារបង្កបង្កើនផលស្រូវរដូវវស្សា របស់បងប្អូនប្រជាកសិករ ស្ថិតនៅឃុំខ្នុរដំបង ឃុំត្រពាំងគរ និងឃុំសំពងជ័យ ស្រុកជើងព្រៃ។

      សូមបញ្ជាក់ថា៖ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ ទឹកទន្លេមេគង្គនៅខេត្តកំពង់ចាម មានកម្ពស់ ១១,១៣ ម៉ែត្រ ប្រៀបធៀបនឹងថ្ងៃម្សិលមិញទឹកឡើង ០,២៦ម៉ែត្រ។

      ដោយឡែកការងារបង្កបង្កើនផល ក្នុងខេត្តកំពង់ចាម គិតត្រឹមថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០៖

១-ដំណាំស្រូវរដូវវស្សាឆ្នាំ២០២០:

-អនុវត្ត៖ការភ្ជួររាស់ ៩២ ៧១៥ហ.ត សំណាប ១៤៧ហ.ត និងការដាំដុះ ៩២ ៧១៥ហ.ត ស្មើនឹង ១០៧.២៣% នៃផែនការ ៨៦ ៤៦១ហ.ត លឿនជាងឆ្នាំមុន ៣ ៤២៤ ហ.ត បើធៀបនឹងរយៈពេលដូចគ្នា។

-ការប្រមូលផលបាននឹងកំពុងចាប់ផ្តើមលើផ្ទៃដី សរុបចំនួន ២២ ៩១៨ហ.ត ស្មើនឹង២៤.៧២%នៃផ្ទៃដីអនុវត្ត។

២-ដំណាំរួមផ្សំរដូវវស្សាឆ្នាំ២០២០

-អនុវត្តបាន៖ ការភ្ជួររាស់ ៥១ ១២៩ហ.ត និងការដាំដុះ ៥១ ១២៩ហ.ត ស្មើនឹង១០១.០០% នៃផែនការ ៤៩ ៦៣៣ហ.ត យឺតជាងឆ្នាំមុនចំនួន ២៩៥ហ.ត បើធៀបនឹងរយៈពេលដូចគ្នា។

-ការប្រមូលផលបាននឹងកំពុងចាប់ផ្តើមលើផ្ទៃដី សរុបចំនួន ២០ ៧៤៩ហ.ត ស្មើនឹង៤១.៣៩%នៃផ្ទៃដីអនុវត្ត៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ