logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ថ្នាក់ដឹកនាំខេត្តកំពង់ចាម ដឹកនាំមន្ត្រីរាជការ និងពុទ្ធបរិស័ទជិតឆ្ងាយ ដង្ហែអង្គកឋិនទានសាមគ្គី ទៅវេរប្រគេនព្រះសង្ឃ នៅវត្តនាគនិគ្រោធារាម ស្ថិតនៅ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន
65
19-October-2020
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

      នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ នេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អមដំណើរដោយ ថ្នាក់ដឹកនាំមន្ទីរ-អង្គភាព អាជ្ញាធរមូលដ្ឋាន ពុទ្ធបរិស័ទជិតឆ្ងាយចំណុះជើងវត្តនាគនិគ្រោធារាម បានដង្ហែរអង្គកឋិនសាមគ្គី វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅវត្តនាគនិគ្រោធារាម នៅភូមិ ផ្សារថ្មី ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន។

      មានប្រសាសន៍សំណេះសំណាលកាន់ពុទ្ធបរិស័ទ និងបងប្អូនប្រជាពលរដ្ឋ ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្ត មានប្រសាសន៍ថា ការប្រារព្ធពិធីបុណ្យផ្សេងៗ ជាពិសេស ការប្រារព្ធអង្គកឋិនទាននាថ្ងៃនេះ អាចប្រព្រឹត្តទៅបាន ក៏អាស្រ័យដោយប្រទេសជាតិ មានសុខសន្តិភាពពេញបរិបូរណ៍ ស្ថិតក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ជាការពិតណាស់ កត្តាសុខសន្តិភាព ជម្រុញឲ្យបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ មានឱកាសពេញលេញ ក្នុងការបំពេញកុសលផលបុណ្យ ទៅតាមជំនឿសាសនា ដែលជាផ្នែកមួយ ក្នុងការចូលរួមចំណែកលើការអភិវឌ្ឍ ជាមួយរាជរដ្ឋាភិបាល ឲ្យមានការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យផ្នែកពុទ្ធចក្រ និងអាណាចក្រ។

      គូរបញ្ជាក់ថា៖ អង្គកឋិនសាមគ្គីនេះ ផ្តួចផ្តើមឡើងដោយឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ផាន់ មេបញ្ជាការរងនៃបញ្ជាការដ្ឋានអង្គរក្ស រួមជាមួយថ្នាក់ដឹកនាំខេត្ត អាជ្ញាធរមូលដ្ឋាន និងពុទ្ធបរិស័ទជិតឆ្ងាយចំណុះជើងវត្តវត្តនាគនិគ្រោធារាម ដែលបានមូលមតិគ្នា ជាឯកច្ឆ័ន្ទផ្តើមធ្វើអង្គកឋិនទាន និងវេរប្រគេនបច្ច័យ ចំនួន ៥៥.៥០០.០០០រៀល ដើម្បីផ្សាភ្ជាប់វិស័យអាណាចក្រ ជាមួយផ្នែកពុទ្ធចក្រ រួមចំណែកកសាងសមិទ្ធផលនានា នៅក្នុងវត្តនាគនិគ្រោធារាម ស្រុកកោះសូទិន ដែលជាលើកកម្ពស់ដល់វិស័យព្រះសាសនា ឱ្យមានការរីកចម្រើន ផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ