ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមវគ្គបណ្តុះបណ្តាលស្តីពី ស្ថិតិគណនេយ្យជាតិ និងសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ ខេត្តកំពង់ឆ្នាំង
October 21, 2020 អ្នកទស្សនា :

      កំពង់ឆ្នាំង៖ នៅថ្ងៃអង្គារទី២០ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង បានអញ្ជើញចូលរួមវគ្គបណ្តុះបណ្តាលស្តីពី ស្ថិតិគណនេយ្យជាតិ និងសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម វ៉ា សុផល អនុរដ្ឋលេខាធិការក្រសួងផែនការ ដំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងផែនការ ឯកឧត្ដម កែវ ចិត្រា ទីប្រឹក្សាអមក្រសួងផែនការ និងជាប្រធាននាយកដ្ឋានគណនេយ្យជាតិ ក្រសួងផែនការ ដោយមានការអញ្ជើញចូលរួមពីលោក ឌឹម ឌន ប្រធានមន្ទីរផែនការខេត្ត លោក លោកស្រីតំណាងមន្ទីរអង្គភាពជុំខេត្ត សរុមអ្នកចូលរួមចំនួន៤៧ នាក់។វគ្គបណ្ដុះបណ្ដាលប្រព្រឹត្តទៅរយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី២០-២២ ខែតុលា ឆ្នាំ២០២០ នៅមន្ទីរផែនការខេត្តកំពង់ឆ្នាំង។

      វគ្គបណ្តុះបណ្តាល ស្ថិតិគណនេយ្យជាតិ និងសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ថ្នាក់ខេត្ត នាពេលនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីជាមូលដ្ឋានប្រមូលទិន្នន័យ សម្រាប់គណនាផលិតផលក្នុងស្រុកសរុប និងសន្ទស្សន៍ថ្លៃ ទំនិញប្រើប្រាស់ថ្នាក់ខេត្ត ពីមន្ទីរអង្គភាពពាក់ព័ន្ធ។

      ឯកឧត្តម អម សុភា អភិបាលរងខេត្តបានមានប្រសាន៍ក្នុងវគ្គបណ្តុះបណ្តាលស្តីពីស្ថិតិ គណនេយ្យជាតិ សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ របស់ខេត្តកំពង់ឆ្នាំង ដែលយើងកំពុងបើកវគ្គនៅពេលនេះ ពិតជាមានសារៈសំខាន់ណាស់ ព្រោះព័ត៌មាន ស្តីពី ផលិត ផលក្នុងស្រុកសរុប សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ ការគិតគូអត្រាអតិផរណា គឺជាសូចនាករសេដ្ឋកិច្ច ដ៍សំខាន់សម្រាប់អ្នកគ្រប់គ្រង ដឹកនាំ អ្នកធ្វើគោលនយោបាយ អ្នកវិនិយោគ និងអ្នកធ្វើផែនការអភិវឌ្ឍន៍នានា ដើម្បីឆ្លើយតបទៅនឹងការកើន ឡើងយ៉ាងឆាប់រហ័សនៃតម្រូវការរបស់សង្គមជាតិ តម្រូវឲ្យមានការលើកកម្ពស់គុណភាព ប្រសិទ្ធភាពនៃការផ្ដល់ សេវាសាធារណៈនានា ដែលកំពុងមានការកើនឡើងយ៉ាងគំហុក ស្របពេល ដែលស្ថានភាពសេដ្ឋកិច្ច និងសង្គម របស់ជាតិមានការរីកចម្រើនកាន់តែខ្លាំង និងដើម្បីឆ្លើយតបនឹងបម្រែបម្រួល សង្គម-សេដ្ឋកិច្ច ដែលមានទំនាក់ទំនងជាមួយការរស់នៅរបស់មនុស្ស។

      ឯកឧត្ដមបានបន្ដថាវគ្គបណ្ដុះបណ្ដាលស្តីពីស្ថិតិគណនេយ្យជាតិ សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ នេះទទួលបានការធ្វើបទបង្ហាញបណ្តុះបណ្តាលដោយផ្ទាល់ពីថ្នាក់ជាតិលើទ្រឹស្តី ហើយក៏មានការពន្យល់ពីវិធីសាស្រ្ត ការប្រើប្រាស់រូបមន្ត និងឧទាហរណ៍ជាក់ស្តែង។ តាមរយៈការពន្យល់ណែនាំបង្ហាញរបស់គ្រូឧទ្ទេស លោក លោកស្រីជាសិក្ខាកាម នឹងទទួលបាននូវចំណេះដឹងដ៏មានសំខាន់បន្ថែមថ្មីទៀត ដួច្នេះសូមលោក លោកស្រីជាសិក្ខាកាមយកចិត្ត ទុកដាក់ស្តាប់ការ បកស្រាយ ពន្យល់របស់គ្រូឧទេ្ទស និងចូលរួមពិភាក្សាសួរឲ្យបានស៊ីជម្រៅទៅលើខ្លឹមសារ វិធីសាស្រ្តបច្ចេកទេស នៃការគណនាផលិតផលក្នុងស្រុកសរុប សន្ទស្សន៍ថ្លៃ និងអត្រាអតិផរណា៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ