ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅក្រុងកំពង់ចាម
October 22, 2020 អ្នកទស្សនា :

      កំពង់ចាម៖ នារសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ ២០២០ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានអញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ដែលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធ និងលិចលំនៅដ្ឋានប្រជាពលរដ្ឋរស់នៅភូមិបឹងកុក២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ដោយមានការចូលរួមពីមន្ត្រីជំនាញនៃមន្ទីរ-អង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធច្រើនរូបទៀត។

      ក្នុងឱកាសនៃការចុះពិនិត្យ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានចាត់ឲ្យមន្ត្រីជំនាញចុះសិក្សា និងលើកគម្រោងសាងសង់ប្រព័ន្ធលូរំដោះទឹកភ្លៀងនៅតំបន់នេះ ដើម្បីចៀសវាងការជន់លិចពេលមានភ្លៀងតែម្ដង។

      ឯកឧត្តមអភិបាលខេត្ត បានណែនាំអាជ្ញាធរមូលដ្ឋាន ឲ្យបន្តតាមដានអំពីស្ថានភាពជំនន់ទឹកភ្លៀង និងផលប៉ះពាល់ ដើម្បីរកវិធានការដោះស្រាយបានទាន់ពេលវេលា ចៀសវាងការប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋ និងខូចខាតធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅតាមមូលដ្ឋាន។ ជាមួយគ្នានេះមន្ទីរអង្គភាពជំនាញ ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន ដាក់ស្លាកសញ្ញាចរាចរណ៍ នៅតាមផ្លូវតែជន់លិច ដើម្បីចៀសវាងគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ