អាជ្ញាធរខេត្តព្រះសីហនុ ចុះពិនិត្យសង្វាក់ផលិតកម្មនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្ថិតនៅឃុំជើងគោ ស្រុកព្រៃនប់
October 22, 2020 អ្នកទស្សនា :

​      រសៀលថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរស្រុក ពិនិត្យសង្វាក់ផលិតកម្មនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសចេ ជាង ស្ថិតនៅឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

      តំបន់សេដ្ឋកិច្ចពិសេស ចេ ជាង មានផ្ទៃដីទំហំ ១៣០ហិកតា មានរោងចក្រសរុបចំនួន ៣៨ ក្នុងនោះ ២៨ កំពុងដំណើការមានដូចជារោងចក្រផលិតចំណីសត្វ រោងចក្រផលិតថង់ផ្លាស្ទិក និងរោងចក្រផលិតគ្រឿងសង្ហារឹមជាដើម។ ដោយឡែកក្រុមហ៊ុន អាយ តាវ ផេតសឹបផ្លាយ (ខេមបូឌា) មានអគារចំនួន១៧ កំពុងដំណើរការផលិតចំណីសត្វសុនខ នាំទៅអឺរ៉ុប អាមេរិក និងជប៉ុន ដោយក្នុងមួយថ្ងៃរោងចក្រផលិតបាន ៣០តោន និងប្រើប្រាស់កម្មករ ១,២០០នាក់ ដោយឡែកវត្ថុធាតុដើមនាំចូលមកពីប្រទេសអូស្ត្រាលី។ រីឯរោងចក្រផលិតថង់ប្លាស្ទិក ហ័រ កាង ផេកខេកជីង តិចណូឡូជី មាន ៤អគារ មានកម្មករប្រមាណ ៥០០នាក់ ផលិតបាន២០តោន ក្នុងមួយថ្ងៃ ហើយថង់ប្លាស្ទិកទាំងនេះ គឺនាំចេញទៅអ៉ឺរ៉ុប។

      ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន ក៏បានទៅពិនិត្យទំនប់ទឹកស្អាត និងអាងប្រព្រឹត្តកម្ម (ទឹកកខ្វក់) របស់តំបន់សេដ្ឋកិច្ចពិសេស ចេ ជាង ផងដែរ។ សូមបញ្ជាក់ថាអាងប្រព្រឹត្តកម្ម (ទឹកកខ្វក់) របស់តំបន់សេដ្ឋកិច្ចពិសេស ចេ ជាង គឺបានធ្វើឡើងស្របតាមស្តង់ដារបច្ចេកទេសត្រឹមត្រូវ និងមានសមត្ថភាពច្រោះទឹកកខ្វក់បានល្អមុននឹងធ្វើការបង្ហូរចេញ ដែលបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់លើការថែរក្សាបរិស្ថាន និងផលប៉ះពាល់ផ្សេងៗ៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ