អភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីចុះប្រតិបត្តិដោយផ្ទាល់ ក្នុងការស្វែងរកក្មេងស្រីម្នាក់ ដែលបានរអិលជើងធ្លាក់ចូលទៅក្នុងល្បាក់ទឹក នៃតំបន់រមណីយដ្ឋានទឹកធ្លាក់ក្បាលឆាយ
October 22, 2020 អ្នកទស្សនា :

      នៅល្ងាចថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំបញ្ជាផ្ទាល់ ក្នុងប្រតិបត្តិការស្វែងរកក្មេងស្រីម្នាក់ ដែលបានរអិលជើងធ្លាក់ចូលទៅក្នុងល្បាក់ទឹក នៃតំបន់រមណីយដ្ឋានទឹកធ្លាក់ក្បាលឆាយ ស្ថិតនៅសង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

      សូមបញ្ជាក់ថាប្រតិបត្តិការស្វែងរកក្មេងស្រីខាងលើ គឺធ្វើឡើងនៅវេលាម៉ោង០២រសៀល បន្ទាប់ពីទទួលបានព័ត៌មានភ្លាមៗពីក្រុមគ្រួសារក្មេងស្រីរងគ្រោះ ដោយធ្វើប្រាស់កម្លាំងសរុបរបស់ខេត្តធ្វើការរុករកនៅលើទីតាំងដែលក្មេងស្រីខាងលើរអិលជើងធ្លាក់ចូល និងទីតាំងផ្សេងទៀត រហូតដល់ម៉ោង១៨ និង០០នាទីយប់ នៅតែមិនទាន់រកឃើញ។ តាមការសន្និដ្ឋានរបស់មន្ត្រីជំនាញបានលើកឡើងថា ក្មេងស្រីខាងលើគឺស្លាប់បាត់បង់ជីវិតហើយ។ ដោយសារស្ថានភាពយប់ងងឹត និងល្បឿនទឹកធ្លាក់បោកចុះខ្លាំង ទើបឯកឧត្តមអភិបាលខេត្ត សម្រេចដកកម្លាំងកំពុងធ្វើការរុករកឡើងមកលើគោកវិញ ដើម្បីការពារសុវត្ថិភាពរបស់ក្រុមជួយសង្រ្គោះរបស់យើង។ ទន្ទឹមនេះឯកឧត្តមអភិបាល បានដាក់ចេញនូវផែនការស្វែងរកក្មេងស្រីរងគ្រោះនៅព្រឹកស្អែកបន្តទៀត ដោយឯកឧត្តមបានមានប្រសាសន៍បន្ថែមថាទោះបីក្មេងស្រីខាងលើស្លាប់បាត់ជីវិតក៏ដោយ ក៏យើងត្រូវស្វែងរកសាកសពឱ្យឃើញដែរ៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ