logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យការងារបង្កបង្កើនផលជាលើកទី២ និងផលប៉ះពាល់លើពង្រោះ ចំនួន ២៦៩,៥ហិចតា នៅតំបន់មេទឹកពោធិតាត្រិះ ភូមិក្រដាស (ក) ឃុំតាំងក្រសាំង ស្រុកបាធាយ
56
26-October-2020
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

      នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីជំនាញមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យការងារបង្កបង្កើនផលជាលើកទី២ និងផលប៉ះពាល់លើពង្រោះ ចំនួន ២៦៩,៥ហិចតា នៅតំបន់មេទឹកពោធិតាត្រិះ ភូមិក្រដាស (ក) ឃុំតាំងក្រសាំង ស្រុកបាធាយ។

     ក្នុងឱកាសនៃការចុះពិនិត្យ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានណែនាំដល់មន្ទីរជំនាញសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះសិក្សាវាយតម្លៃអំពីទំហំនផលប៉ះពាល់លើពង្រោះរបស់ប្រជាកសិករឲ្យបានឆាប់រហ័សដើម្បីធ្វើការស្ដារឡើងវិញបន្ទាប់ពីទឹកស្រក។

      គួរបញ្ជាក់ថា៖ ការងារបង្កបង្កើនផលជាលើកទី២ របស់ប្រជាពលរដ្ឋចំនួន ៣៨០គ្រួសារ លើផ្ទៃដី២៦៩,៥ហិចតា នៅតំបន់មេទឹកពោធិតាត្រិះ ភូមិក្រដាស (ក) ឃុំតាំងក្រសាំង ស្រុកបាធាយ បានទទួលរងផលប៉ះពាល់ដោយសារជំនន់ទឹកទន្លេសាប៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ