រដ្ឋបាលខេត្តស្វាយរៀង បន្តរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត នៅស្រុកកំពង់រោទិ៍ ដើម្បីស្វែងយល់អំពីកង្វល់ និងសំណូមពរនានារបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន
November 27, 2020 អ្នកទស្សនា :

នាព្រឹកថ្ងៃព្រហស្បតិ៍ទី២៤ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ ឯកឧត្តម ប៊ុន សាវ៉ាន់ សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្ដមប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ រស់ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងឯកឧត្ដមអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង នៅស្រុកកំពង់រោទិ៍ ដើម្បីស្វែងយល់អំពីកង្វល់ និងសំណូមពរនានារបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

នៅក្នុងវេទិកានេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត លោក លោកស្រីប្រធាន អនុប្រធាន មន្ទីរ-អង្គភាព ពាក់ព័ន្ធនានាក្នុងខេត្ត ក្រុមប្រឹក្សាស្រុក គណៈអភិបាលោកអភិបាលស្រុក នាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាពនានាចំណុះសាលាខេត្ត មន្រ្តីសាលាស្រុក កងកម្លាំងទាំង៣ ក្រុមប្រឹក្សាឃុំ មេភូមិ និងប្រជាពលរដ្ឋជាច្រើនរូបទៀត។

សូមជម្រាបជូនថា វេទិកានេះបានផ្តោតសំខាន់ទៅលើចំណុចសំខាន់ៗមួយចំនួនដូចជា៖

-ការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព

-ការងារអភិវឌ្ឍន៍មូលដ្ឋាន (ជួសជុលផ្លូវ) ការផ្ដល់សេវាសាធារណ:

-ការរៀបចំសណ្តាប់ធ្នាប់សាធារណ: និង សំណង់

-ការធ្វើអត្តសញ្ញាណប័ណ្ណ ការធ្វើសៀវភៅគ្រួសារ ការកែទិន្នន័យអត្រានុកូលដ្ឋាន សុខភាពអនាម័យ បរិស្ថាន ការងារបរិស្ថាន និងអគ្គិសនី៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ