អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញប្រគល់ផ្ទះចំនួន ០២ខ្នងដល់ប្រជាពលរដ្ឋនៅស្រុកមង្គលបូរី
November 27, 2020 អ្នកទស្សនា :

ថ្ងៃសុក្រទី២៧ វិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោក រត្ន័ ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី ជាមួយ ឃុំ និងកម្លាំងប្រដាប់អាវុធ បានអញ្ជើញប្រគល់ផ្ទះសាងសង់រួចចំនួន ០២ខ្នងបន្ថែម ដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំបត់ត្រង់ ស្រុកមង្គលបូរី ជាអំណោយដ៍ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចគត្តិព្រឹទ្ធបណ្ឌិត សម្រាប់ដោះស្រាយការលំបាកបងប្អូនប្រជាពលរដ្ឋរងគ្រោះទឹកជំនន់។

ក្នុងថ្ងៃទី២៧ ខែវិច្ឆិកានេះដែរ ក្រុមការងារជាមួយកងកម្លាំងបន្តធ្វើចំនួន០២ ខ្នងទៀត នៅភូមិនាងកេត ឃុំឬស្សីក្រោក ស្រុកមង្គលបូរី។

សូមបញ្ជាក់ជូនថា អាជ្ញាធរខេត្ត ដែលមានកងកម្លាំងប្រដាប់អាវុធជាអ្នកសាងសង់ផ្ទាល់ គិតដល់ថ្ងៃទី២៧ វិច្ឆិកានេះ បានសាងសង់ផ្ទះរួចរាល់ចំនួន០៧ខ្នង ក្នុងផែនគ្រោងជួសជុល និងសាងសង់ថ្មីជូនដល់ប្រជាពលរដ្ឋគ្រោះទឹកជំនន់ក្នុងខេត្តបន្ទាយមានជ័យចំនួន ២៤ខ្នង៕

ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ