logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អាជ្ញាធរខេត្តសៀមរាប បន្តនាំយកម៉ាសដែលជាអំណោយរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា ចែកជូនដល់បងប្អូនអាជីវករផ្សាលើធំថ្មី
66
03-December-2020
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នៅថ្ងៃទី០២​ ខែធ្នូ​ ឆ្នាំ២០២០ ក្រោមវត្តមានរបស់លោក នាក់ ណេរ៉ុន អភិបាលរង​ខេត្ត​ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ ទៀ​ សីហា​ អភិបាល​ នៃគណៈអភិបាលខេត្តសៀមរាប​ និងមានការចូលរួមពី​ លោក អភិបាលរងក្រុង នាយករដ្ឋបាលក្រុង អាជ្ញាធរមូលដ្ឋាន​ សមាជិក​ ស​សយក​ និងអ្នកពាក់ព័ន្ធ​ បាននាំយក​ម៉ាស់​ចំនួន ៩​ ០០០ម៉ាស ដែលជាអំណោយរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រីចែកជូនដល់អាជីវករ​ផ្សាធំថ្មី​ បងប្អូន​លក់ដូរជុំវិញផ្សាថ្មី​ ​ អ្នកបេីកបរម៉ូតូកង់បី​ ម៉ូតូឌុប​ ដេីម្បីយកទៅប្រេីប្រាស់​ជាប្រចាំថ្ងៃ។

នាឱកាសចែកនេះដែរ​ លោក អភិបាលរងខេត្ត​ ក៏បានណែនាំ​ និងផ្ដាំផ្ញេីដល់បងប្អូនអាជីវករ​ទាំងអស់ឲ្យចូលរួមពាក់ម៉ាស់​ ធ្វេីអនាម័យ​ និងរស់នៅស្អាតទាំងអស់គ្នា​ ដេីម្បីរួមចំណែកការពារ​ និងទប់ស្កាត់ការរីករាលដាល​ នៃជំងឺកូវីដ១៩​ និងបានបញ្ជាក់ពីការយកចិត្តទុកដាក់លេីបញ្ហាសុខភាពរបស់បងប្អូនអាជីវករ​ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់ពីអាជ្ញាធរខេត្ត​។ សកម្មភាពទាំងនេះសបញ្ជាក់ឲ្យឃេីញថា​ អាជ្ញាធរខេត្តមិនបានព្រងើយកន្តើយ លើវិធានការនានា​ដេីម្បីទប់ស្កាត់​ការរីករាលដាល​នៃជំងឺកូវីដ១៩​ ពិសេសការរីករាលដាលក្នុងសហគមន៍។

ជាមួយគ្នានេះ រដ្ឋបាលខេត្ត និងអាជ្ញាធរគ្រប់ថ្នាក់ សំណូមយ៉ាងទទូចដល់បងប្អូន​ប្រជាពលរដ្ឋទាំងអស់ មេត្តាកុំភ្លេចនូវ ៣ចំណុច សាមញ្ញៗគឺ៖

1.កុំភ្លេចវិធានការពារពាក់ម៉ាស ឬក្រម៉ា

2.កុំភ្លេច ជែល អាកុល​ ឬលាងដៃនឹងសាប៊ូ

3.កុំភ្លេច រក្សាគម្លាតសុវត្ថិភាព​ និងចៀសវាងការជួបជុំលក្ខណៈទ្រង់ទ្រាយធំ។ រដ្ឋបាលខេត្តសង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់នឹងចូលរួមសហការទាំងអស់គ្នា ដើម្បីចូលរួមទប់ស្កាត់ និងអនុវត្តតាមវិធានការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។

សូមបញ្ជាក់ថា តាមរយៈព្រឹត្តិការណ៍ ២៨ វិច្ឆិកា នៃការឆ្លងជំងឺកូវីដចូលដល់សហគមន៍ សម្តេចតេជោ នាយករដ្ឋមន្ត្រីបានប្រគល់ដល់រដ្ឋបាលខេត្តសៀមរាបនូវម៉ាសចំនួន ១លានម៉ាស សម្រាប់ចែកជូនប្រជាពលរដ្ឋ និងថវិកា ៨០លានរៀល សម្រាប់ផ្តល់ជូនប្រជាជនក្រីក្រ ដែលធ្វើចត្តាឡីស័ក្ត៕

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ