អភិបាលខេត្តព្រះសីហនុ អញ្ជើញចុះត្រួតពិនិត្យអាគារសំរាប់ធ្វើចត្តាឡីស័កទាំង៣ទីតាំង ដែលស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ
December 03, 2020 អ្នកទស្សនា :

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះត្រួតពិនិត្យអាគារសំរាប់ធ្វើចត្តាឡីស័កទាំង ៣ទីតាំង ដែលស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ អមដំណើរដោយលោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តព្រះសីហនុ លោកស្រីប្រធានមន្ទីរសុខាភិបាល និងនាយិកាទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត ។

បន្ទាប់ពីចុះពិនិត្យមើលទីតាំងអាគារសំរាប់ធ្វើចត្តាឡីស័ករួចមក ឯកឧត្តម អភិបាលខេត្ត បានបន្តទៅពិនិត្យការសាងសង់សំណង់អាគារមន្ទីរពិសោធន៍វេជ្ជសាស្ត្រ មានទីតាំងស្ថិតនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដែលជា អំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្តល់ដល់មន្ទីរពេទ្យបង្អែកខេត្ត សំរាប់បំរើដល់ភាពចាំបាច់របស់ប្រជាពលរដ្ឋ។ មន្ទីរពិសោធន៍វេជ្ជសាស្ត្រនេះ គឺបំពាក់ដោយម៉ាស៊ីនវិភាគ និងបរិក្ខារទំនើបៗ ដើម្បីជួយសម្រួលក្នុងការពិនិត្យ វិភាគជំងឺឆ្លងទូទៅ ពិសេសជំងឺឆ្លងដូចជាជំងឺកូវីដ-១៩ ជាដើម៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ