រដ្ឋបាលខេត្តកំពង់ចាម រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្តលើកទី២ អាណត្តិទី៣ ឆ្នាំ២០២០ នៅស្រុកព្រៃឈរ
November 19, 2020 អ្នកទស្សនា :

កំពង់ចាម៖ នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្តកំពង់ចាម លើកទី២ អាណត្តិទី៣ ឆ្នាំ២០២០ នៅបរិវេណមង្គលារាម (វត្តទួលខ្ពស់) ភូមិទួលខ្ពស់ ឃុំក្រូច ស្រុកព្រៃឈរ ក្រោមអធិបតីភាពឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុំភឿន គុណវុឌ្ឍ តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រី នាយក នាយករងទីចាត់ការ អង្គភាពចំណុះសាលាខេត្ត លោក-លោកស្រីមេឃុំ មន្រ្តីរាជការសាលាស្រុក និងប្រជាពលរដ្ឋចូលរួមចំនួន១៥៥នាក់ ស្រី២០នាក់។

របៀបវារៈ

-បង្ហាញបញ្ជាផ្ទៃក្នុង

-ប្រកាសហេតុ និងគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា

-មតិស្វាគមន៍បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត

-ការណែនាំខ្លួនរបស់ឯកឧត្តមលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត

-ការបង្ហាញតួនាទី និងភារកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋខេត្ត

-ការបង្ហាញពីតួនាទី ភារកិច្ច និងសិទ្ធិអំណាចរបស់ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត

-ការលើកឡើងជាមតិយោបល់ សំណើសំណូមពរ និងកង្វល់របស់សហគមន៍និងប្រជាពលរដ្ឋ

-ការដោះស្រាយបញ្ហាដែលបានលើកឡើង របស់ឯកឧត្តម អ៊ុំភឿន គុណវុឌ្ឍ អភិបាលរងខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ

-របាយការណ៍បូកសរុបសង្ខេបនៃអង្គវេទិកា

-មតិបូកសរុបបិទអង្គវេទិកា របស់ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត

បន្ទាប់ពីបានដំណើរការតាមរបៀបវារៈដែលបានគ្រោងទុក និងវេទិកា ទទួលបានសំណូមពរ សំណើររបស់ប្រជាពលរដ្ឋ ចំនួន០៧ករណី ត្រូវបានឯកឧត្តម អ៊ុំភឿន គុណវុឌ្ឍ អភិបាលរងខេត្ត និងមន្ត្រីនៃមន្ទីរ-អង្គភាពជំនាញ ធ្វើការដោះស្រាយ និងស្រាយបំភ្លឺ បានចំនួន០៣ករណី និងត្រូវបន្តសិក្សាស្រាវជ្រាវ ដើម្បីរកដំណោះស្រាយចំនួន០៤ករណី៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ