ក្រុមប្រឹក្សាខេត្តក្រចេះ បើកកិច្ចប្រជុំសាមញ្ញលើកទី២០ អាណាត្តិទី៣ ឆ្នាំទី២
January 13, 2021 អ្នកទស្សនា :

ព្រឹកថ្ងៃពុធទី១៣ ខែមករា ឆ្នាំ២០២១ រដ្ឋបាលខេត្តក្រចេះរៀបចំប្រជុំសាមញ្ញលើកទី២០ អាណាត្តិទី៣ ឆ្នាំទី២ របស់ក្រុមប្រឹក្សាខេត្តក្រចេះ ដឹកនាំដោយឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម វ៉ា ថន អភិបាលខេត្ត។

ក្នុងកិច្ចប្រជុំមានរបៀបវារៈចំនួន៤ ដែលត្រូវធ្វើការពិភាក្សា៖ ១- ពិនិត្យ និងអនុម័តលើកសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៩ អាណត្តិទី៣ ឆ្នាំទី២ របស់ក្រុមប្រឹក្សាខេត្ត ២-ពិនិត្យ និងអនុម័តលើកសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងទិសដៅបន្តរបស់រដ្ឋបាលខេត្ត ៣-ពិនិត្យ និងអនុម័តកម្មវិធិវិនិយោគបីឆ្នាំរំកិលខេត្ត ២០២១-២០២៣ របស់រដ្ឋបាលខេត្ត និងទី៤-បញ្ហាផ្សេងៗ។

មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តម ហឿ ស៊ីយ៉ែម ជាប្រធានអង្គប្រជុំ បានកោតសរសើ និងវាយតម្លៃខ្ពស់ ចំពោះមន្ទីរអង្គភាព ស្ថាប័នពាក់ព័ន្ធចំណុះរដ្ឋបាលខេត្ត ដែលបានខិតខំបំពេញការងារ ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ប្រកបដោយទំនុកចិត្ត និងឆាប់រហ័ស ទៅតាមវិស័យរបស់ខ្លួននីមួយៗ ជាពិសេសនេះគឺការការពារពីជំងឺកូវីដ-១៩ ដោយមានចូលរួមជាកម្លាំងពីគ្រប់មន្ទីរស្ថាប័ន អង្គភាព ក្នុងការផ្សព្វផ្សាយ និងណែនាំ ដល់មូលដ្ឋានប្រជាពលរដ្ឋ ក្នុងការបំផុសស្មារតីឲ្យបន្តពង្រឹងនូវការអនុវត្តវិធានការការពារអំពីជំងឺកូវីដ-១៩ កុំឲ្យឆ្លងរីករាលចូលដល់សហគមន៍ ម្យ៉ាងវិញទៀត ក៏សូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះទឹកចិត្តនិងស្មារតីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការបរិច្ចាកនូវថវិការផ្ទាល់ខ្លួនដល់រាជរដ្ឋាភិបាល ដើម្បីទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩។

មានប្រសាសន៍បន្ថែមឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានកោតសរសើរ និងគាំទ្រនូវសកម្មភាពចូលរួមរបស់មន្រ្តីរាជការ ព្រះសង្ឃ និងប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋាន ក្នុងការកសាងនិងអភិវឌ្ឍខេត្ត និងការចូលរួមទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាល ដែលនេះជាស្មារតីចូលរួមយ៉ាងធំធេង ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ ចូលក្នុងសងគមន៍កម្ពុជា៕

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ