logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ភ្នំព្រះរាជទ្រព្យសង្ក្រាន្ត មានភ្ញៀវទេសចរមកកម្សាន្តចំនួន ៣៦០៥៥២ នាក់
180
18-April-2018
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

រដ្ឋបាលខេត្តកណ្តាល បានប្រារព្វរៀបចំភ្នំព្រះរាជទ្រព្យសង្ក្រាន្ត នៅភ្នំព្រះរាជទ្រព្យ ស្រុកពញាឮ ខេត្តកណ្តាល ដែលតាមការបញ្ជាក់របស់ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ថាព្រឹត្តិការណ៍ភ្នំព្រះរាជទ្រព្យសង្ក្រាន្ត នាឱកាសនេះ គឺជាលើកទីមួយសម្រាប់ខេត្តកណ្តាល ដែលបានរៀបចំឲ្យមានព្រឹត្តិការណ៍អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលមានការប្រមូលផ្តុំជាលក្ខណៈទ្រង់ទ្រាយធំ បន្ថែមពីលើការរៀបចំសន្ក្រាន្តនៅតាមក្រុង ស្រុក ឃុំ ភូមិ និងតាមវត្តអារាម នានាទូទាំងខេត្ត។

ឯកឧត្តមអភិបាលខេត្តក៏បានបញ្ជាក់ថា ភ្នំព្រះរាជទ្រព្យសង្ក្រាន្ត ក្នុងរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ នេះរួមមានពិធីសំខាន់ៗដូចខាងក្រោម៖

+ពិធីបើកភ្នំព្រះរាជទ្រព្យសង្ក្រាន្ត ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្ដដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការខេត្ត យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា លោកយាយ លោកតា និងប្រជាពលរដ្ឋច្រើនកុះករ

+ការគោរពវីរជន និងប្រជាពលរដ្ឋដែលបានស្លាប់ក្នុងសម័យសង្គ្រាម +កីឡារត់ប្រណាំងចំងាយ ២គ.ម និង ៤គ.ម ជុំវិញភ្នំព្រះរាជទ្រព្យ

+ការលេងល្បែងប្រជាប្រិយខ្មែរ ដូចជា បោះឈូង ទាញព្រាត់ លាក់កន្សែង រាំកំសាន្ត​ (ទាំងបីថ្ងៃ)

+ពិធីមន្សកាថ្វាយបង្គំព្រះ សូត្រមន្ត និងសម្តែងធម្មទេសនា ដោយសម្តេចព្រះឧត្តមបញ្ញា ដួង ផង់ សមាជិកថេរសភានៃព្រះរាជាណាចក្រកម្ពុជា និងជាចៅអធិការវត្តព្រែកប្រាំង " ភ្នំព្រះរាជទ្រព្យសង្ក្រាន្ត "

+ការបាញ់កាំជ្រួចអបអរឆ្នាំថ្មី

+ការប្រគុំតន្ត្រីសម័យ

+ល្ខោនបាសាក់ ជូនប្រជាពលរដ្ឋទស្សនា នៅពេលរាត្រី​ (ទាំងបីថ្ងៃ)

+ការប្រកួតកីឡាប្រណាំងកង់ ៤ គីឡូម៉ែត្រ

+ប្រដាល់គុនខ្មែរ

+ពិធីសម្តែងធម៌ទេសនា ដោយលោកគ្រូអគ្គបណ្ឌិតធម្មាចារ្យ ប៊ុត សាវង្ស

+ពិធីរាប់បាតព្រះសង្ឃចំនួន ២០០ អង្គ

+ពិធីស្រង់ព្រះ និងប្រោះព្រំលើករាសីជូនមាតាបិតា ឧបាសកឧបាសិកា ចាស់ព្រឹទ្ធាចារ្យ មន្ត្រីរាជការ និងពុទ្ធបរិស័ទ និមន្តប្រោះព្រំដោយ សម្តេចព្រះវនរ័ត ណយ ច្រឹក សម្តេចសង្ឃនាយករងទី៣ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តច័ន្ទបុរីវង្ស លោក ជួប សោភ័ណ្ឌ ប្រធានមន្ទីរទេសចរណ៍ខេត្តកណ្តាល បានបញ្ជាក់ថាភ្ញៀវទេសចរមកកម្សាន្តក្នុងឱកាសភ្នំព្រះរាជទ្រព្យសង្ក្រាន្តឆ្នាំថ្មីមានចំនួន៖ ថ្ងៃទីមួយមាន ៨៧៧៧២នាក់ ថ្ងៃទី២មាន ១១៤៥៨០នាក់ និងថ្ងៃទី៣ មាន១៥៨២០០នាក់ សរុបមាននាក់ចូលរួមចំនួន ៣៦០៥៥២នាក់ ។

ប្រភពព័ត៌មាន: រដ្ឋបាលខេត្តកណ្តាល (ថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០១៨)

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ